ដោយៈសុផល/ភ្នំពេញ៖ ស្ពានមិត្តភាពកម្ពុជា–ចិន ស្ទឹងត្រង់–ក្រូចឆ្មារ ស្ថិតក្នុងខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ។មានប្រវែងស្ពានសរុប ១១៣១ម៉ែត្រនិង ទទឹងស្ពាន ១៣,៥០ម៉ែត្រ។
ក្រសួងសាធារណការបានឱ្យដឹងថា ចំណុចចាប់ផ្ដើមរបស់ស្ពាននៅ ត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមនិងចំណុចបញ្ចប់ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំស្ពាននេះបើកការដ្ឋានសាងសង់នៅថ្ងៃ០៨ខែកុម្ភៈឆ្នាំ២០១៨។បញ្ចប់ការសាងសង់ ២៣ វិច្ឆិកា ២០២១ ដោយចំណាយរយៈពេលសាងសង់ ៤២ខែ។
គម្រោងស្ពានមិត្តភាពកម្ពុជា–ចិន ស្ទឹងត្រង់–ក្រូចឆ្មារ ប្រើប្រាស់ថវិកាប្រមាណជិត ៥៧លានដុល្លារអាម៉េរិកដែល សាងសង់ដោយក្រុមហ៊ុនសាងសង់ សំណង់សៀងហៃគ្រុប ខូអិលធីឌីនិងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន។
ក្រសួងសាធារណការបានឱ្យដឹងថា គម្រោងសាងសង់នេះផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់ភូមិសាស្រ្តរវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំឱ្យកាន់តែកៀកចូលជិតគ្នាជួយសម្រួលដល់ការធ្វើដំណើ រ របស់បងប្អូនប្រជាពលរដ្ឋ បម្រើដល់ការដឹកជញ្ជូនទំនិញកសិផលទៅកាន់ទីផ្សារ ទាក់ទាញការវិនិយោគលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនជាពិសេសចូល រួមចំណែក ដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិបានមួយកម្រិតថែមទៀត៕សរន-pc