លោក​លឹម​គានហោ​បន្ត​ដឹកនាំ​ក្រុមការងារ​ទប់ទល់​ជំនន់​ស្ទឹង​ព្រែក​ត្នោត

1020
ចែករម្លែក

​ដោយៈ បា​យ៉ង់​/​ភ្នំពេញៈ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​បន្ត​ដឹកនាំ​ក្រុមការងារ​ទប់ទល់​នឹង ជំនន់​ស្ទឹង​ព្រែក​ត្នោត នៃ​គ្រោះធម្មជាតិ​ដែល​បាន​គំរាម កំហែង​ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ និង ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨​។
​ ​
​ជារួម​ទឹក ស្ទឹង​ព្រែក​ត្នោត បាន​ស្រក​ចុះ​ក្នុង​កម្រិត​មួយ​ម៉ែត្រ​ជាង​ហើយ ទាំង​ទឹក​នៅ​ទំនប់ ៧​មករា និង ទឹកស្ទឹង​ព្រែក​ត្នោត​។ មកដល់ពេលនេះ​ស្ថានភាព​ទឹកបាន​ធូរ​ស្រា ល​ច្រើន​ហើយ​។ ប៉ុន្តែ​ក្រុមការងារ​បច្ចេកទេសរ​បស់​ក្រសួង​នេះ មិនទាន់​អាច​លែងដៃ​បាន​នោះទេ គឺ​នៅក្នុង​ការប្រុងប្រយ័ត្ន​នៅឡើយ​។ ក្រុមការងារ​របស់​ក្រសួង​នៅតែ បន្ត​ត្រៀមចាំ​ជួយ​អន្តរាគមន៍​នៅតាម​ទំនប់​សណ្ត​ស្ទឹង​រហូត​ដោយ​មិន​ដក​ដៃ​នោះទេ​។
​ ​
​ស្ថិតនៅ​កន្លែង​ប្រចាំការ​សណ្ត ស្ទឹង​ព្រែក​ត្នោត នា​ល្ងាច​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ លោក ចាន់ យុ​ត្ថា អ្នក​នាំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់ រស្មី​កម្ពុជា ថា​ឥឡូវនេះ​យើង​គ្រប់គ្រង​ស្ថានការណ៍​ទឹកបាន​ទាំងស្រុង​ហើយ​។ យើង​កំពុងតែ​ត្រៀ​ង​លក្ខណៈ​បង្ការ​មួយ​យប់​ទៀត​។ លោក​បន្តទៀតថា ចាប់ពី​ថ្ងៃស្អែក​គឺ​ថ្ងៃទី​២៤ ខែ កក្កដា ក្រសួង​នឹង​បើក​ការជួលជុល​ទ្រង់ទ្រាយ​ធំ​ជាពិសេស​កន្លែង​ដែលមាន​បញ្ហា​ដូចជា​ដី​ទន់​ដែល​បាក់​ជា​រូង​នាគ​។​
​ ​
​អ្នកនាំពាក្យ​ក្រសួង​បាន​បន្ថែមទៀតថា ទឹក​ចាប់ផ្តើម​ស្រក​បាន​មួយ​ម៉ែត្រ​មួយ​តឹក​ហើយ​។ ក៍​ប៉ុន្តែ​វា​នៅតែ​ទាមទារ​ឱ្យ​យើង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​។ យើង​ដាក់​គ្រឿងចក្រ ច្រើន​គ្រឿង​ដើម្បី​ប្រើប្រាស់​ការងារ​ជួលជុល​ដែល​ប្រើប្រាស់​រយៈពេល​ពីមួយថ្ងៃ​ទៅ​ពីរ​ថ្ងៃ​។ ទឹក​ដែលមាន​បញ្ហា​ធ្ងន់ធ្ងរ​ជាងគេ​គឺ​នៅតាម​សណ្ត​ស្ទឹង​ដូចជា សង្កាត់​ទៀន ស ង្កា​ត់​សាក់​សំពៅ និង សង្កាត់​ព្រៃ​ស្វាយ​៕ Tp

ទីតាំងផ្សាយពាណិជ្ជកម្ម