ដោយ៖ដេប៉ូ/បាត់ដំបង៖ ថ្ងៃនេះ វេទិកាទស្សនកិច្ចការងារ ខេត្តស្តីពី៖ «ឱកាសការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ» ដែលនាំយកឱកាសការងារសរុបប្រមាណ ១៥.០០០ កន្លែង ពីក្រុមហ៊ុនធំៗជាច្រើនបានចាប់ផ្តើមប្រព្រឹត្តិទៅដំបូងចេញខេត្តបាត់ដំបងដោយមានការចូលរួមពីយុវជន សិស្ស និសិ្សត និងអ្នកស្វែងរកការងារយ៉ាងច្រើននាក់។

      

គួរបញ្ជាក់ថា វេទិកាទស្សនកិច្ចការងារនេះ ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact និងមានការគាំទ្រពីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង។

ថ្លែងក្នុងពិធីបើកវេទិកានាព្រឹកថ្ងៃនេះ លោកស្រី ឌី ចង្កុលណី អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារបានលើកឡើងថា៖វេទិកាទស្សនកិច្ចការងារ គឺជាផ្នែកមួយនៃយន្តការផ្ដល់សេវាការងារ  និងព័ត៌មានទីផ្សារការងាររបស់រាជរដ្ឋាភិបាល ដែលផ្ដល់ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)  NEA បានរៀបចំវេទិកាការងារ កិច្ចសម្ភាសការងារ និងពិព័រណ៌ការងារ ជាប្រចាំនៅតាមមជ្ឈមណ្ឌលការងារទាំង១៤ រាជធានីខេត្ត ដើម្បីផ្តល់ឱកាសការងារ និងកម្មសិក្សាការងារដល់យុវជន សិស្ស/ និងអ្នកស្វែងរកការងារ។ ដើម្បីជំរុញឲ្យវេទិកាការងារកាន់តែមានភាពប្រទាក់ក្រឡា និងរៀបចំជាបណ្ដុំតំបន់ NEA រៀបចំឲ្យមានវេទិកាទស្សនកិច្ចការងារក្នុងខេត្តចំនួន៤ (ខេត្តជុំវិញបឹងទន្លេសាបចំនួន៣ និង ខេត្តកំពង់ចាម) NEA នឹងគ្រោងរៀបចំវេទិកាទស្សនកិច្ចការងាររបៀបនេះបន្តទៀតដោយរៀបជាបណ្ដុំតំបន់ៗដោយចាប់ពី ទៅ ខេត្ត។

លោក យី សុងគី អនុប្រធានប្រចាំការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង បានលើកឡើងថា៖វេទិកាទស្សនកិច្ចការងារនេះ ជាឱកាសល្អណាស់សម្រាប់ យុវជន សិស្សនិស្សិត និង អ្នកស្វែងរកការងារនៅក្នុងខេត្តគោលដៅទាំង ពិសេសយុវជននៅក្នុងខេត្តបាត់ដំបងដើម្បីទទួលបានឱកាសការងារ កម្មសិក្សាការងាររាប់ម៉ឺនកន្លែង និងព័ត៌មានអំពីវគ្គបណ្តុះបណ្តាលជំនាញ។ ពួកគាត់ក៏អាចចូលរួមក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ពីសំណាក់វាគ្មិនជំនាញ អំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ សម្រាប់ការបង្កើនឱកាសទទួលបានការងារធ្វើកាន់តែប្រសើរ។ ដូច្នេះ យុវជន សិស្ស/និសិ្សត និងអ្នកស្វែងរកការងារក្នុងខេត្តគោលដៅទាំង កុំភ្លេចត្រៀម CVs ដើម្បីចូលរួមដាក់ពាក្យស្វែងរកការងារជាមួយក្រុមហ៊ុនសហគ្រាស ដែលខ្លួនពេញចិត្ត

បន្ទាប់ពីខេត្តបាត់ដំបង កម្មវិធីវេទិកាទស្សនកិច្ចការងារនឹងត្រូវរៀបចំបន្តទៀតក្នុងខេត្តសៀម នាថ្ងៃសុក្រ ទី០២ ខែមិថុនា នៅសាកលវិទ្យាល័យបៀលប្រាយ។ ចំណែកឯ ខេត្តកំពង់ធំ  នឹងត្រូវរៀបចំនៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា និងចុងក្រោយនៅខេត្តកំពង់ចាម ថ្ងៃអង្គារ ទី០៦ ខែមិថុនា នៅអគារសហភាពសហព័ន្ធយុវជនកម្ពុជា។

គួរបញ្ជាក់ផងដែរថាវេទិកាការងារនិងសិក្ខាសាលាអំពីការត្រៀមខ្លួនចូលទីផ្សារការងារនេះ គឺយន្តការនៃការផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលតាមរយៈ NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជួយស្វែងការងារធ្វើជូនដល់យុវជន ហើយត្រូវបានរៀបចំឡើងជាប្រចាំដោយ NEA ដើម្បីជួយផ្គូរផ្គង និងផ្គត់ផ្គង់កម្លាំងពលកម្មទៅដល់ក្រុមហ៊ុនសហគ្រាស ដែលកំពុងត្រូវការបុគ្គលិកនិងកម្មករនិយោជិត៕/PC