កីឡា​ហ្សូ​រិ​ន​ជិ​កាំ​ប៉ូ​ចេញទៅ​ប្រកួត​ជើងឯក​ពិភពលោក​

1105
ចែករម្លែក
សំណេះសំណាល​មុនពេល​ចេញដំណើរ (​រូប​៖ រ៉ូ​ហ្សា​)

​ភ្នំពេញ​: កីឡា​ហ្សូ​រិ​ន​ជិ​កាំ​ប៉ូ​របស់​កម្ពុជា​ចំនួន​៣ រូប​នឹង​ចេញដំណើរ​ទៅកាន់​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក​នៅ​ថ្ងៃទី​២៧​កក្កដា​នេះ ដើម្បី​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​។​

​លោក ឡា​ច ច័ន្ទ​សុវណ្ណ ដែលជា​ប្រធាន​សហព័ន្ធ​កីឡា​ហ្សូ​រិ​ន​ជិ​កាំ​ប៉ូ បាន​និយាយ​ឲ្យ​ដឹងថា ការ​ចេញទៅ​ប្រកួត​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឧបត្ថម្ភ​ប្រាក់​ចំនួន​១០.២០០​ដុល្លារ សម្រាប់​សំបុត្រ​យន្តហោះ តែ​លុយ​នេះ​ទិញ​អត់​គ្រាន់​ទេ ព្រោះ​ក្រសួង​ឲ្យ​ជា​លុយ​ខ្មែរ ឯ​ការទូទាត់​ជា​លុយ​ដុល្លារ​។​

​អ្នក​ដែល​ត្រូវ​ចេញទៅ​ប្រកួត​ទាំង​៣​រូបនោះ មាន​កីឡាករ ១ រូប គឺ​កីឡាករ​ឌុន សម្ផស្ស កីឡាការិនី​២​រូប គឺ​កីឡាការិនី សុវណ្ណ រចនា ដែល​ធ្លាប់​ដណ្ដើមបាន​មេដាយប្រាក់​មួយគ្រឿង កាល SEA Games ឆ្នាំ​២០១១ និង សំរិទ្ធ ១​គ្រឿង កាល SEA Games ឆ្នាំ​២០១៣​។ ចំពោះ​កីឡាការិនី សុវណ្ណ​រតនៈ វិញ​ធ្លាប់​ដណ្ដើមបាន​មេដាយសំរិទ្ធ​ក្នុង​ស៊ី​ហ្គេម​ឆ្នាំ​២០១១ និង ឆ្នាំ​២០១៣​។

​គួរ​បញ្ជាក់ថា ការ​ចេញទៅ​ប្រកួត​នេះ ដឹកនាំ​ដោយ​លោ​កឡាច ច័ន្ទ​សុវណ្ណ​និង​គ្រូ​ប​ង្វឹ​ល​លោក សុវណ្ណ គី​រី ដែលជា​កូនប្រុស​របស់គាត់​។ កីឡាការិនី សុវណ្ណ រចនា និង សុវណ្ណ រតនៈ ក៏​ជា​កូនស្រី​របស់គាត់​ដែរ​។​

​សង្ឃឹមថា​លោក ឡា​ច ច័ន្ទ​សុវណ្ណ ដឹកនាំ​កូន​ទៅ​ប្រកួត​នៅ​ស្រុក​អាមេរិក ហើយ​ដណ្ដើមបាន​មេដាយ​ត្រឡប់មក​ស្រុក​វិញ​ទៅ​ចុះ​៕ ដោយ៖ រ៉ូហ្សា

ទីតាំងផ្សាយពាណិជ្ជកម្ម