ដោយ៖តារារិទ្ធ/ភ្នំពេញ៖នៅរសៀលថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជាបានអញ្ជើញទទួល ព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញបន្ទាប់ពីព្រះអង្គបានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌារយៈពេល៣ថ្ងៃ ។

សូមព្រះអង្គទ្រង់ប្រកបដោយ ព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាព ល្អបរិបូណ៌ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សាដើម្បីគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រគ្រប់រូបរស់នៅក្នុងសុខសន្តិភាពតរៀងទៅ ៕