​ជន​ម្នាក់​ជិះ​ម៉ូតូ​ទៅបុក​ម៉ូតូ​មន្ត្រីនគរបាល​បណ្ដាលឱ្យ​របួស​៣​នាក់

997
ចែករម្លែក
  • 128
    Shares

​ដោយៈ​ម៉ា​រ៉ា​/​ភ្នំពេញៈ​មន្ត្រីនគរបាល​ចរាចរ​ណ៍​២​នាក់​បាន​ជិះ​ម៉ូតូ​មក​វាស់វែង​ករណី​ចរាចរណ៍​ផ្សែង​។​តែ​មិនទាន់​ដល់ទី​តាំង​ផង​ត្រូវ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​យ៉ាង​លឿន​មក​បុក​ពីក្រោយ​បណ្ដាល​ឲ្យ​នគរបាល​ម្នាក់​របួសធ្ងន់​និង​ម្នាក់ទៀត​របួសស្រាល​។

​ចំណែក​យុវជន​ម្នាក់​ដែល​ជិះ​មក​បុក​ពីក្រោយ​ក៏បាន​រងរបួស​ធ្ងន់ធ្ង​រដែរ​។​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​លេខ​R6 ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​កាលពី​យ​ប់ ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ ដែល​ស្ថិតនៅ ។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅពេល​កើតហេតុ មាន​នគរបាល​ចរាច​រណ៍​ខណ្ឌដូនពេញ​ពីរ​នាក់ បាន​ជិះ​ម៉ូតូឌុប​គ្នា តាម​បណ្ដោយ​ផ្លូវ​លេច​R6 ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​ល្មម ។​ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​យុវជន​ម្នាក់ ជិះ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1GO-4273 ។​

ម៉ូតូ​នេះ​បានធ្វើ​ដំណើរ​មកពី​ក្រោយ​ស្រប​ទិស​គ្នា​យ៉ាង​លឿន ដោយ​មិន​ប្រយ័ត្ន ក៏បាន​បុក​ម៉ូតូ​នគរបាល​ពីក្រោយ​បណ្ដាល​ឲ្យ​ម៉ូតូ​អូស​ជាច្រើន​ម៉ែត្រ និង​ធ្វើ​ឲ្យ​មន្ត្រី​២​នាក់​រងរបួស​ធ្ងន់ ស្រាល រួមទាំង​យុវជន​ដែល​ជិះ​ម៉ូតូ​មក​បុក​ពីក្រោយ បាន​រងរបួស​ធ្ងន់ធ្ង​រ​ផងដែរ ។​

​ក្រោយ​កើតហេតុ​ភ្លាមៗ ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់ ទាំង​នគរបាល​ចរាចរណ៍ និង​យុវជន​ខាងលើ ត្រូវបាន​រថយន្ត​សាមុយ​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ឯកជន​ភ្លាមៗ ។ ដោយឡែក​ម៉ូតូ​ទាំង​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ក្រោយ ៕S/​

​ជន​ម្នាក់​ជិះ​ម៉ូតូ​ទៅបុក​ម៉ូតូ​មន្ត្រីនគរបាល​បណ្ដាលឱ្យ​របួស​៣​នាក់

ទីតាំងផ្សាយពាណិជ្ជកម្ម