ដោយៈ សុខុម / ស្ទឹងត្រែង: មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានបើកវគ្គបណ្តុះបណ្តាល លើកកម្ពស់គុណភាព សេវាកម្មទេសចរណ៍ ក្នុងរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣។ វគ្គនេះទទួលបានការឧបត្ថម្ភ គាំទ្រ ពីគណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍ជំនាញ នៃអង្គការ Swisscontact ។

វគ្គបណ្តុះបណ្តាលខាងលើ ស្តីពី “មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់សហគមន៍” នៅសហគមន៍ អេកូទេសចរណ៍ កោះព្រះ មានការចូលរួមពីលោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្ត។

វគ្គបណ្តុះបណ្តាល មានសិក្ខាកាមចូលរួមចំនួន ២០ នាក់ ស្រី ១៩ នាក់ ផ្ដោតសំខាន់ ដូចជា ១.ប្រវត្តិ និងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ ២.តំបន់សក្តានុពលទេសចរណ៍នានា ក្នុងខេត្តស្ទឹងត្រែង។ ៣.ការចងក្រង អំពីប្រវត្តិសហគមន៍អេកូទេសចរណ៍កោះព្រះ ដើម្បី អាចឱ្យអ្នកនាំភ្ញៀវ អធិប្បាយជូនភ្ញៀវទេសចរ ដែលមកទស្សនាកំសាន្ត។ ៤.បដិសណ្ឋារ កិច្ចចំពោះភ្ញៀវទេសចរ។ ៥.ក្រមសីលធម៌របស់មគ្គទេ្ទសទេសចរណ៍។ ៦.ពិធីសាស្រ្ត ដឹកនាំភ្ញៀវ និងការរៀបចំកញ្ចប់ទេសចរណ៍ សម្រាប់ភ្ញៀវ។ ៧.ការចុះអនុវត្តផ្ទាល់អំពី ការអធិប្បាយ និងវិធីសាស្ត្រដឹកនាំភ្ញៀវ ក្នុងសហគមន៍៕ V / N