ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ សិង្ហបុរីបានដកខ្លួនចេញពីពានរង្វាន់ U23 AFF Cup ឆ្នាំ ២០២៣ ដើម្បីជួយកីឡាករធូរស្បើយផ្លូវចិត្តឡើងវិញបន្ទាប់ពីលេងយ៉ាងអន់ក្នុងការប្រកួតកីឡាបាល់ទាត់ SEA Games លើកទី៣២។
លោក បឺណាត តាន់ (Bernard Tan) ប្រធានស្តីទីនៃសមាគមកីឡាបាល់ទាត់សិង្ហបុរី (FAS)បានប្រាប់វេបសាយ Mothership ថា “កីឡាករមានការតក់ស្លុតយ៉ាងខ្លាំង។ពួកគេត្រូវការពេលវេលាដើម្បីស្ងប់ស្ងាត់ និងស្តារទំនុកចិត្តរបស់ពួកគេឡើងវិញដើម្បីចូលរួមប្រកួតម្តងទៀត”។
សិង្ហបុរីបានឈរនៅបាតតារាងនៃពូល B នៃព្រឹត្តិការណ៍ SEA Games ដោយមិនទទួលជ័យជម្នះសោះ ហើយបានឆ្លងកាត់បរាជ័យដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់ជួបក្នុងរយៈពេលមួយទសវត្សរ៍នៅពេលពួកគេចាញ់ម៉ាឡេស៊ី ៧-០ ក្នុងការប្រកួតចុងក្រោយរបស់ពួកគេ។
ពួកគេរកបានតែ២គ្រាប់ប៉ុណ្ណោះក្នុងយុទ្ធនាការទាំងមូល រួមទាំង១គ្រាប់ជាបាល់ស៊ុតចូលទីខ្លួនឯងរបស់វៀតណាម។
លោកតាន់បាននិយាយថា ការសម្រេចចិត្តដកខ្លួនចេញពី AFF ត្រូវបានធ្វើឡើងមុនការចាប់ពូល U23 AFF Cup ដោយសារតែការកំណត់ពេលការប្រកួតត្រូវបានធ្វើឡើងពីខែវិច្ឆិកាដល់ខែសីហា។
លោកបានបន្ថែមថា ការដាក់កីឡាករឱ្យចូលរួមក្នុងការប្រកួតផ្សេងទៀតគឺជារឿង “ឆោតល្ងង់” បន្ទាប់ពីរឿងរ៉ាវដែលពួកគេបានឆ្លងកាត់៕
សិង្ហបុរីស្មើ ០-០ ជាមួយឡាវក្នុង Sea Games នៅកម្ពុជា