ដោយៈតារារិទ្ធ/ភ្នំពេញៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទម្លាយការពិតមួយនាព្រឹកថ្ងៃទី១មិថុនា នេះប្រាប់ទៅពួកក្រុមប្រឆាំងនៅក្រៅប្រទេសថាអ្វីដែលពួកគេអះអាងថាមានមនុស្សនៅក្បែរ ហ៊ុន សែន នោះគឺ ហ៊ុន សែន តែម្តងដែលតែងតែផ្តល់ព័ត៌មានឲ្យពួកប្រឆាំងដែលមានឈ្មោះ ថា “កុសល” ។

តាមរយៈបណ្ដាញសង្គមតេលេក្រាម នៅព្រឹកថ្ងៃទី១ខែមិថុនាឆ្នាំ២០២៣នេះ សម្ដេច តេជោ ហ៊ុន សែន បានសរសេរថា”ដើម្បីប្រដៅពួកល្ងង់នៅក្រៅស្រុកដែលអះអាង ថាមានមនុស្សនៅក្បែរ ហ៊ុន សែន ខ្ញុំគួរតែប្រាប់ថានោះគឺហ៊ុនសែនតែម្តងដែលតែងតែផ្តល់ព័ត៌មានឲ្យ ជូ ឡុងសូម៉ូរ៉ា,អេង ឆៃអ៊ាង ,ម៉ួ សុខ ហួ ,ឡុង រី ,ហូ វ៉ាន់ និងមេ ដឹកនាំមួយ ចំនួនទៀត”។

សម្តេចតេជោបន្តថា”អ្នកឲ្យព័ត៌មានច្រើ នប្រើឈ្មោះកុសល់មែនទេ?អស់លោក និងលោកស្រីមានអំនួតខ្លាំងណាស់ដែ លថាមានមនុស្សបង្កប់នៅក្បែរ ហ៊ុន សែន តែមិនដឹងថាជាល្បិចចារកម្មអត់ស្រមោលរបស់ហ៊ុនសែននោះឡើយ”។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងដែរថាសម្ដេចយកព័ត៌មានពីពួកគេបានព័ត៌មានពិ តតាមរយៈមនុស្សរបស់សម្តេចនៅជាមួយពួកគេដែលមនុស្សខ្លះជេរហ៊ុនសែនឮជាងគេផង។ចំណែកពួកគេយកព័ត៌មានពីសម្តេ ចគឺជាព័ត៌មានដែលសម្តេចចង់ឲ្យតែប៉ុណ្ណោះ ។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបន្តទៀតថាដោយសារសម្ដេចឃើញក្រុមប្រឆាំ ងល្ងង់ពេកទើបសម្ដេចប្រាប់ពីការពិតនៃការ ចារកម្មឥតស្រមោលមួយនេះដើម្បីឲ្យក្រុមប្រឆាំងនៅក្រៅប្រទេសឆ្លាតបន្តិច ។

សម្ដេចតេជោបានបន្ថែមទៀតថា «នៅមានរឿងមួយដែលមេដឹកនាំម្នាក់យល់ព្រមជា មួយកុសលឲ្យធ្វើឃាតហ៊ុនសែនដែលខ្ញុំទុកទូរទាត់បញ្ជីនៅពេលក្រោយ»៕