ដោយៈសុផល/ភ្នំពេញ៖ នៅខែមិថុនាឆ្នាំ២០២៣នេះ កម្ពុជាមានគម្រោងធំៗចំនួន៣ ដែលនឹងបើកការដ្ឋានសាងសង់ជាបន្តបន្ទាប់។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ចូន បានឱ្យដឹងថា ផ្លូវដែលនឹងបើកការរដ្ឋានសាងសង់ក្នុងខែមិថុនានេះរួមមាន៖ ផ្លូវល្បឿនលឿនភ្នំពេញ–បាវិត, ផ្លូវលេខ៣១២ និងផ្លូវលេខ២៣ ។
លោក ទេសរដ្ឋមន្ត្រីបានមានប្រសាសន៏ថា៖ផ្លូវល្បឿនលឿន ភ្នំពេញ–បាវិត នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ខែមិថុនាក្រោមអធិបតីភាពសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន។ផ្លូវលេខ៣១២ នឹងបើកការដ្ឋាន សាងសង់នៅថ្ងៃទី៩ខែមិថុនាដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួង មហាផ្ទៃ តំណាងសម្តេចតេជោ ហ៊ុន សែន។ ចំណែក លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹង អញ្ជើញបើក ការដ្ឋានសាងសង់ផ្លូវមួយទៀតផ្លូវលេខ២៣ពីស្រុកកោះធំ ឃុំលើកដែក ទៅស្រុកលើកដែក ខេត្តកណ្ដាល។
គួររំលឹកផងដែរថា ផ្លូវល្បឿនលឿនភ្នំពេញ–បាវិតនេះ មានប្រវែង សរុបប្រហែល ១៣៥ គីឡូម៉ែត្រ ត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ។ផ្លូវល្បឿន លឿននឹងទទួលការសាងសង់ដោយក្រុមហ៊ុនសារជីវកម្មស្ពាន ថ្នល់ចិន (CRBC) ក្រោមទុនវិនិយោគប្រមាណ ១,៣៥ ពាន់លានដុល្លារអាមេរិកខណៈការសាង សង់អាចបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។ ដោយឡែកផ្លូវចំពោះកំណាត់ផ្លូវលេខ៣១២ វិញគឺមានប្រវែងសរុប ២៨,៣៧ គីឡូម៉ែត្រ មានទីតាំង ស្ថិត ក្នុងស្រុកព្រះស្ដេច ខេត្ដព្រៃវែង ដែលតភ្ជាប់ពី សំរោង–ករគោ ទៅ ព្រំប្រទល់កម្ពុជា–វៀតណាម។គម្រោងនេះសាងសង់ឡើងក្រោមឥណទាន សម្បទានរបស់ ធនា គារអភិវឌ្ឍន៍អាស៊ី (ADB)។រីឯផ្លូវលេខ២៣ គឺជា ផ្លូវ ថ្មី តភ្ជាប់ពី ឃុំលើក ដែក ស្រុក កោះ ធំ ទៅ ស្រុក លើក ដែកខេត្តកណ្តាល។ផ្លូវនេះនឹងសម្រួលការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ដោយមិនចាំបាច់ធ្វើដំណើរឆ្លងកាត់ភ្នំពេញ និងកាត់តាមផ្លូវជាតិលេខ១នោះទេ៕/P