មេធាវី ៖ តារា​សិច ស្ត​មមី ដា​នី​ញែ​ល និង ស្វាមី​នឹង​លែងលះគ្នា

1207
ចែករម្លែក
  • 5
    Shares

​តារា​សិច ស្ត​មមី ដា​នី​ញែ​ល ដែល​កំពុង​តស៊ូ​ក្តីក្តាំ​ជាមួយ​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ នៅក្នុង​តុលាការ​ជុំវិញ​ការរួម​ភេទ​របស់​ពួកគេ​កាលពី ១០ ឆ្នាំមុន និង​ស្វាមី​របស់​នាង មាន​គម្រោង​លែងលះគ្នា​។ នេះ​បើតាម​មេធាវី​របស់​នាង​បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ទី​២៣​កក្កដា​។​

​ដា​នី​ញែ​ល អាយុ ៣៩ ឆ្នាំ ដែលមាន​ឈ្មោះ​ពិត​ថា ស្តេ​ហ្វា​នី គ្លី​ហ្វ​ហ្វ​ដ បាន​រៀបការ​ជាមួយ​ស្វាមី ឈ្មោះ គ្លេ​ន​ដុន ក្រេ​ន អាយុ ៤១ ឆ្នាំ ក្នុង​ឆ្នាំ ២០១០​។​

​ក្រេ​ន​គឺជា​តន្ត្រីករ​និង​ជាតា​រា​សិច​ម្នាក់ ដែល​សម្តែង​ក្នុង​រឿង​អាសអាភាស​ក្រោម​ឈ្មោះថា ប្រេន​ដុន មី​ល​ល័​រ​។​

​ដា​នី​ញែ​ល ដែល​ធ្លាប់​រៀបការ​២​ដង​មុន​នោះ បានផ្តល់​កំណើត​កូនស្រី​ម្នាក់​ក្នុង​ឆ្នាំ ២០១១​។​

​មេធាវី ម៉ៃ​ឃើ​ល អា​វេ​ណាត​ទី បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​បណ្តាញ​សង្គម Twitter ថា “​កូនក្តី​របស់ខ្ញុំ ស្ត​មមី ដា​នី​ញែ​ល និង​ប្តី​របស់​នាង ឈ្មោះ គ្លេ​ន​ដុន បានសម្រេច​បញ្ចប់​អាពាហ៍ពិពាហ៍​របស់​ពួកគេ​”​។​

​មេធាវី​របស់​ដា​នី​ញែ​ល​បាន​បន្ថែមថា “​ពាក្យសុំ​លែងលះ​ត្រូវ​បានដាក់​កាលពី​សប្តាហ៍​មុន​។ កូនស្រី​របស់​ស្ត​មមី​នៅតែ​ជា​អាទិភាព​លេខ​មួយ​របស់​នាង​។ នាង​បាន​ស្នើសុំ​រក្សា​ភាព​ឯកជន​ដើម្បី​ជា​ប្រយោជន៍​ដល់​គ្រួសារ​របស់​នាង​”​។​

​ដា​នី​ញែ​ល កំពុង​ប្តឹង​ត្រាំ​ដើម្បី​ទុកជា​មោ​ឃៈ​នូវ​កិច្ចព្រមព្រៀង​មិន​បើកចំហ​មួយ ដែល​រារាំង​នាង​មិនឱ្យ​ពិភាក្សា​អំពី​ការរួម​ភេទ​របស់​ពួកគេ​កាលពី​ឆ្នាំ ២០០៦​។​

​ដា​នី​ញែ​ល​បានសរសេរថា “​ខ្ញុំ​មិន​ត្រូវការ​ឬ​ចង់បាន​ភាព​ឯកជន​ទេ​។ ខ្ញុំ​ចង់បាន​ការពិត​។ ហើយ​វា​នឹង​បែកធ្លាយ​។ ខ្ញុំ​មិន​ខ្លាច​នោះទេ​”​។​

​មេធាវី​ផ្ទាល់​របស់លោក​ត្រាំ គឺ​លោក ម៉ៃ​ឃើ​ល ខូ​ហិន បាន​បង់ប្រាក់​ចំនួន ១៣០.០០០ ដុល្លារ​អាមេរិក​មុន​ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៦ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ជា​ថ្នូរ​នឹង​ការ​បិទមាត់​នាង​។​

​ដា​នី​ញែ​ល​បាន​និយាយប្រាប់​កម្មវិធី “60 Minutes” របស់​ទូរទស្សន៍ CBS កាលពី​ខែមីនា​ថា នាង​បាន​រួមភេទ​ដោយ​គ្មាន​ការការពារ​ជាមួយនឹង​លោក​ត្រាំ ហើយ​ត្រូវបាន​គំរាមកំហែង​ដោយ​បុរស​ម្នាក់​នៅក្នុង​ចំណតរថយន្ត​នៅ​ឡាស​វេ​ហ្គាស នៅពេល​នាង​ព្យាយាម​លក់​រឿង​របស់​នាង​នៅ ៥ ឆ្នាំក្រោយ​។​

​លោក​ត្រាំ​បាន​បដិសេធថា មិនបាន​រួមភេទ​ជាមួយ​នាង​ទេ​៕ ដោយ៖ កញ្ញាដាលីស

ដា​នី​ញែ​ល និង​ស្វាមី គ្លេ​ន​ដុន ក្រេ​ន នឹង​លែងលះគ្នា​ឆាប់ៗ​នេះ

ទីតាំងផ្សាយពាណិជ្ជកម្ម