Views: 106 Post navigation ថ្លៃប្រេងឆៅបានកើនឡើងបន្តិចកាលពីថ្ងៃព្រហស្បតិ៍ទី១មិថុនា នៅពេលមានសញ្ញាអំពីការផ្អាកការដំឡើងអត្រាកាប្រាក់នៅអាម៉េរិកនិងពង្រាងច្បាប់ស្តីពីពិដានបំណុល របស់រដ្ឋាភិបាលនឹងឆ្លងផុតសភា ដែលនាំអោយមានសុទិដ្ឋិនិយមជាថ្មីអំពីតំរូវការឥន្ធនៈកាន់តែច្រើនឡើងនៅក្នុងប្រទេសប្រើប្រាស់ប្រេងធំបំផុតក្នុងលោកមួយនេះ។ ប្រេងម៉ាកBrentសំរាប់ប្រគល់នៅខែសីហាបានកើនឡើង៥៥សេន ដល់តំលៃ៧៣,១៥ដុល្លារក្នុងមួយបារ៉ែល នៅពេលប្រេងម៉ាកWTIនៅផ្សារអាម៉េរិកឡើង៤៦សេន ដល់៦៨,៥៥ដុល្លារក្នុងមួយបារ៉ែល។ ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានត្រាស់បង្គាប់ឱ្យលើកលែងទោសទណ្ឌិតចំនួនពីររូបគឺឈ្មោះ ទុំ ប៊ុនថន ភេទប្រុស កើតឆ្នាំ១៩៧៦ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ៤១១ “ត” ក្រ៧ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញនិង ឈ្មោះ អ៊ូ ច័ន្ទឫទ្ធិ ភេទប្រុស កើតឆ្នាំ១៩៦៩ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ១៩៧ ក្រ៦ “ថ” ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី ១ខែមិថុនាឆ្នាំ២០២៣៕