ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សា ស្រែប្រិយ ស្ថិតក្នុងឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច បានប្រារព្ធពិធីខួបលើកទី៧៤ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ក្រោមប្រធានបទ «យើងរួមគ្នាថែរក្សា ការពារ និងអភិវឌ្ឍន៍កុមារគ្រប់រូប ក្រោមម្លប់សន្តិភាព ក្នុងយុគសម័យឌីជីថល» និងខួបលើកទី២២ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «យុត្តិធ៌មសង្គមសម្រាប់គ្រប់គ្នា ដើម្បីបញ្ចប់ពលកម្មកុមារ»  ក្រោមអធិបតីភាព លោក អិុន រដ្ឋាសេរី ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានឃុំអូរឫស្សី ដោយមានការ ចូលរួមពីលោក ស៊ុន គាវ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះ មូលដ្ឋាន ឃុំអូរឫស្សី លោក សរ លាង ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានឃុំអូរឫស្សី ក្រុមការងារថ្នាក់ ស្រុក ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបចំនួន ៣១០ នាក់។

ចុងបញ្ចប់ លោក អុិន រដ្ឋាសេរី , លោក ស៊ុន គាវ និងលោក សរ​លាង ព្រមទាំងក្រុម ការងារ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចចៅហ្វាវាំង គង់ សំអុល តំណាងរាស្រ្ត មណ្ឌលកំពង់ឆ្នាំង មានសំភារៈសិក្សា និងថវិកា ចែកជូន ដល់សិស្សានុសិស្ស ៣១០ នាក់ និង ឧបត្ថមដល់លោកគ្រូ ៥នាក់ ម្នាក់ៗ ទទួលបានក្រមា១ សារុង១ និងថវិកា ១ម៉ឺនរៀល ផងដែរ៕ V / N