គម្រោង​ស្តារ​វិញ​ផ្លូវ​ខេត្ត​លេខ​២៥៦៣ ថ្មពួក​-​បឹង​ត្រកួន ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ រួចរាល់​និង​ដាក់ឲ្យប្រើប្រាស់

984
ចែករម្លែក

ដោយ : ភ្នំ​ស្វាយ / បន្ទាយមានជ័យ : គម្រោង​ស្តារ​វិញ​ជាបន្ទាន់​នូវ​ហេ​ដ្ខា​រចនាសម្ព័ន្ធ​រូបវ័ន្ត​ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​គឺ​ផ្លូវ​ខេត្ត​លេខ​២៥៦៣ ថ្មពួក​-​បឹង​ត្រកួន​ប្រវែង​២២,៣គីឡូម៉ែត្រ ​ក្រោមជំនួយ​ហិរញ្ញប្បទាន​របស់​ធានា​គារ​អភិវឌ្ឍន៍​អា​សុ​ី​(ADB) និង​ជំនួយឥតសំណង​ប្រទេស​អូស្ត្រាលី​តាមរយះ​(ADB) បាន​រួចរាល់​និង​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ហើយ​កាលពី​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០១៨ ។​

លោក សួន រចនា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ បានលើកឡើង​ក្នុង​ពី​ធី​មាន​ពលរដ្ឋ​និង​មន្ត្រី​ចូលរួម​រាប់ពាន់នាក់ នា​អនុវិទ្យាល័យ​តា​យឹ​ង ព្រៃវែង​ឃុំ​គំរូ​ស្រុក​ថ្មពួក​ថា  គម្រោង​ស្តារ​វិញ​ជាបន្ទាន់​នូវ​ហេ​ដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ ត​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ឆ្នាំ​២០១៣ គឺ​ផ្លូវ​ខេត្ត​លេខ​២៥៦៣ ពី​បំបែក​ផ្លូវជាតិ​លេខ​៥៦​ត្រង់​ទីប្រជុំជន​ស្រុក​ថ្មពួក ទៅ​ផ្លូវជាតិ​លេខ​៥៨ ភូមិ​បឹង​ត្រកួន​ឃុំ​គោក​រមៀត ប្រវែង​២២,៣​គម​ក្រោម​ហិរញ្ញប្បទាន​របស់​ធានា​គារ​អភិវឌ្ឍន៍​អា​ស៊ី​(ADB) និង​ជំនួយឥតសំណង​ប្រទេស​អូស្ត្រាលី​(AusAid) តាមរយះ​(ADB ) បាន​ស្ថាបនា​ជា​២​ដំណាក់កាល​។

លោកបន្ដថា មុន​ស្ថាបនា ផ្លូវ​នេះ​ជា​ផ្លូវ​តូច ហើយ​ធ្លាប់​ស្តារឡើងវិញ​ដោយ​ជំនួយ​សហរដ្ឋអាមេរិក​និង​ប្រទេស​ដៃគូ​អភិវឌ្ឍន៍​នានា តែ​ជា​ផ្លូវ​ក្រាល​គ្រួស ហើយ​តែងតែ​ខូចខាត​ដោយ​ទឹកជំនន់ បង្ក​ការលំបាក​ដល់​ពលរដ្ឋ​ដឹកជញ្ជូន​និង​ធ្វើដំណើរ ។​ ហេតុនេះ​ហើយ​បានជា​ការស្តារ​ឡើងវិញ​និង​ស្ថាបនា​តម្លើង​ក​ម្រឹត​មាន ដំណាក់កាល​ទី​១ បាន​ចូល​ជា​ធរមាន​និង​ស្ថាបនា​ជា​ផ្លូវ​ក្រាល​គ្រួស ពីថ្ងៃ​ទី​៣០​ឧសភា​ឆ្នាំ​២០១៥ បញ្ចប់​នៅ​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០១៧ ដោយ​ក្រុមហ៊ុន​ស្វី ខេ​មដេច​( SWEE CAMDEG ) ។ ចំណែក​ដំណាក់កាល​ទី​២ ត្រូវ​ស្ថាបនា​តម្លើង​ក​ម្រឹត​ពី​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ទៅជា​ផ្លូវ​ក្រាល​កៅស៊ូ​២​ជាន់ (DBST) មាន​ទ​ទឺង​៩​ម៉ែត្រ និង​សល់​ថ្ម​មិច​សង្ខាង​គន្លង​ផ្លូវ​០,៥​ម៉ែត្រ ដាក់លូ​ប្រអប់​ថ្មី​៦​កន្លែង និង​លូ​មូល​៥០​កន្លែង ។ លើក​នេះ​ស្ថាបនា​ដោយ​ក្រុមហ៊ុន​ហេង សម្បត្តិ អាហរ័ណ នីហរ័ណ និង​ដឹកជញ្ជូន​។​ ឯ​ការចំណាយ​សាងសង់​អស់​សរុប​ទាំង​២​ដំណាក់កាល​ចំនួន​៥,៥​លាន​ដុល្លា​សរ​អា ជា​ហិរញ្ញប្បទាន​និង​ថែម​ថវិកាបដិភាគ​រាជរដ្ឋាភិបាល​០,៥​លាន​ដុល្លា​សរ​អា ដែល​ចំណាយ​ដាក់​សម្ភារ​:​បរិក្ខា​បំពាក់​ផ្លូវថ្នល់ ។​

លោកបន្ថែមថា  នេះ​ជា​គម្រោង​១ក្នុងចំណោម​៣ នៃ​គម្រោង​ស្តារ​វិញ​ជាបន្ទាន់​នូវ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​រូបវ័ន្ត​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ឆ្នាំ​២០១៣ ក្រោម​ហិរញ្ញប្បទាន​ដោយ​ធនាគារ​អភិ​េ​ឌ្ឍ​ន៍​អា​សុ​ី​(ADB) និងជំនួយ​ឥតសំណង​របស់​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​តាមរយ​:ADB លេខ​: 0285-CAM(EF) គឺ​ស្ថាបនា​ផ្លូវ​ដែល​ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ​។ ទី​១- ផ្លូវ​ខេត្ត​ត​លេខ​២៥៦៣​នេះ ។​ទី​២-​ផ្លូវ​លេខ​១៥៩​បេ ប្រវែង​៣៤,៦​គម ដែល​ក្រាល​កៅស៊ូ​២​ជាន់​ដែរ ពី​បំបែក​ផ្លូវជាតិ​លេខ​៥ ត្រង់​ភូមិ​អូរ​ស្ងួត​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​ទៅ​ផ្លូវជាតិ​លេខ​៥៧ ដេ​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង ។​ និង​ទី​៣- ផ្លូវ​លេខ​១៥៦​ដេ ក្រាល​ថ្ម​ស្រោច​កៅស៊ូ​២​ជាន់​ប្រវែង​២២,៣​គម ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ត្រង់​ស្រុក​មង្គល​បូរី​ទៅ​ផ្លូវជាតិ​លេខ​៦ ត្រង់​ព្រះនេត្រព្រះ ។​

លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​និយាយថា​: ផ្លូវ​ខេត្ត​លេខ​២៥៦៣ ពី​បំបែក​ផ្លូវជាតិ​លេខ​៥៦ ត្រង់​ទីរួមស្រុក​ថ្មពួក​ទៅ​ផ្លូវជាតិ​លេខ​៥៨ ភូមិ​បឹង​ត្រកួន​និង​ព្រំដែន​ថៃ​នេះ ជា​ខ្សែ​ផ្លូវ​យុទ្ធសាស្ត្រ​ខាង​វិស័យ​ការពារជាតិ ខាង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ន​សង្គមកិច្ច ក៏ដូចជា​ធ្វើ​សមាហរណកម្ម​ជាមួយ​ប្រទេសជិតខាង​(​គឺ​ច្រកព្រំដែន​តំបន់​បឹង​ត្រកួន -​តា​ប្រា​យ៉ា​) ។​

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែង​អំណ​គុណ​ដល់​ធនាគារ​អភិវឌ្ឍន៍​អា​ស៊ី​(ADB) និង​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​ដែល​ផ្តល់​ហិរញ្ញប្បទាន​និង​ផ្តល​ជំនួយឥតសំណង​ដល់​ការស្តារ​និង​លើ​កក​ម្រឹត​ផ្លូវ​នេះ ។​ និង​ក៏​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន​ដែល​ធ្វើឲ្យ​ប្រទេស​មាន​សុខសន្តិភាព ការអភិវឌ្ឍ​និង​ក៏​អគុណ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ដែល​បាន​ចាត់​អាទិភាព​និង​អនុម័ត​គម្រោង​ស្តារ​និង​ស្ថាបនា​ផ្លូវ​នេះ​។

លោក​បាន​អំពាវនាវ​អោយ​បងប្អូន​ពលរដ្ឋ​និង​អ្នកប្រើប្រាស​ផ្លូវថ្នល់​នេះ ទាញយក​ប្រយោជន៍​អោយអស់​លទ្ធភាព​និង​ចំ​គោលបំណង ក៏ដូចជា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ និង​កុំ​ដឹកជញ្ជូន​លើក​ទម្ងន់ កុំ​កែ​ច្នែ​យានយន្ត​ខុស​បច្ចេកទេស មក​ចរាចរណ៍​លើ​ដងផ្លូវ​៕B

ទីតាំងផ្សាយពាណិជ្ជកម្ម