ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានត្រាស់បង្គាប់ឱ្យលើកលែងទោសទណ្ឌិតចំនួនពីររូបគឺឈ្មោះ ទុំ ប៊ុនថន ភេទប្រុស កើតឆ្នាំ១៩៧៦ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ៤១១ “ត” ក្រ៧ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញនិង ឈ្មោះ អ៊ូ ច័ន្ទឫទ្ធិ ភេទប្រុស កើតឆ្នាំ១៩៦៩ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ១៩៧ ក្រ៦ “ថ” ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី ១ខែមិថុនាឆ្នាំ២០២៣៕
សូមជូនខ្លឹមសារព្រះរាជក្រឹត្យ៖