​នគរបាល​បញ្ជូន​អ្នកបើកបរ​កុង​តឺ​ន​រ័​ពីរ​នាក់​ទៅ​តុលាការ​

864
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​កាលពី​រសៀល​ថ្ងៃ​២៣​កក្កដា​២០១៨​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ បាន​បញ្ជូន​ជនសង្ស័យ​អ្នកបើករថយន្ត​កុងតឺន័រ​២​រូប ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​។

ពាក់ព័ន្ធ​នឹង​ការបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ពីរ​ករណី​ខុសៗ​គ្នា​នៅ​ម្តុំ​ចំណោត​រ៉ា​ក្នុង​ក្រុងព្រះសីហនុ​កាលពី​រសៀល​ថ្ងៃទី​២១​កក្កដា​២០១៨ ដែល​បណ្តាលឱ្យ​រថយន្ត​និង​ម៉ូតូ​មួយចំនួន​រង​ការខូចខាត​។​

​ជ​នស​ង្ស​យ័​ទី​១ ឈ្មោះ ទុយ វិចិត្រ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​អូរ​ចន្ទី ឃុំ​ព្រៃ​ស្លឹក ស្រុក​ទាំង ខេត្តតាកែវ បើកបរ រថយន្ត​កុង​ទី​ន័​រ ពាក់​ស្លាក​លេខ ព្រះសីហនុ 3A- 0549 (​បង្កហេតុ​លើក​ទី​១) បុក​ប៉ះ​ខូចខាត​រថយន្ត​តូច​២​គ្រឿង​និង​ម៉ូតូ​មួយគ្រឿង​។​

​ជ​នស​ង្ស​យ័​ទី​២ បើករថយន្ត​កុង​ទី​ន័​រ ពាក់​ស្លាក​លេខ ព្រះសីហនុ 3A- 1074 ឈ្មោះ អៀម ណាក់ ភេទ​ប្រុស អាយុ ២២​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រៃ​រុន ឃុំ​ព្រៃ​ស្រ​ង៉ែ ស្រុក​ទាំង ខេត្តតាកែវ (​បង្កហេតុ​លើក​ទី​២) បណ្តាលអោយ​រថយន្ត​តូច​មួយគ្រឿង​រង​ការខូចខាត​។​អ្នក​ទាំង​២ បើកបរ​រថយន្ត​ឱ្យ​ក្រុមហ៊ុន ម៉ឹង​លាំង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រីអ៊ី​សុខា​ស្នងការរង​នគរបាល​ខេត្ត​ទទួល​ផែន​សណ្តាប់ធ្នាប់​ចរាចរណ៍ មានប្រសាសន៍​បញ្ជាក់ថា​ក្រោយ​ឃាត់ខ្លួន​អ្នកបើក​បរទាំង​២​រូប​សមត្ថកិច្ច​ធ្វើតេស្ត​រកឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ឮ​។ ក្នុងនោះ​ជន​ស​ង្ស​យ័​ម្នាក់​ឈ្មោះ អៀម ណាក់ គ្មាន​ទាំង​ប​ណ្ណ័​បើក​បរផង​៕S/

​នគរបាល​បញ្ជូន​អ្នកបើកបរ​កុង​តឺ​ន​រ័​ពីរ​នាក់​ទៅ​តុលាការ​


ទីតាំងផ្សាយពាណិជ្ជកម្ម