កម្ពុជា​ជាប់​លេខ​១​នៅ​អាស៊ានផ្នែក​បញ្ជូន​ទ័ព​នារី​ជា​នាយទាហាន​ទៅ​បំពេញបេសកកម្ម​ជាមួយ​UN

1418
ចែករម្លែក
  • 90
    Shares

(​ភ្នំពេញ​) ៖ ការ​ការផ្តល់​ចំណាត់ថ្នាក់ ដោយ​អង្គការសហប្រជាជាតិ​នា​ថ្មីៗ​នេះ បាន​បង្ហាញថា កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ នៅ​តំបន់​អាស៊ាន និង​លេខ​២​នៅ​តំបន់​អាស៊ី ផ្នែក​បញ្ជូន​នាយទាហាន​ស្ត្រី ទៅ​បំពេញ​បេស​សក​កម្ម តាមរយៈ​អង្គការសហប្រជាជាតិ (UN)​នៅ​ប្រទេស​។ នេះ​បើតាម​ការបញ្ជាក់​របស់ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​នៃ​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​កងកម្លាំង​​រក្សា​សន្តិភាព និង​បោសសម្អាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ដែល​បាន​បញ្ជាក់ប្រាប់ បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៧​នេះ​។​
​ ​
​លោក សែម សុវណ្ណនី បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា “​ផ្នែក​ស្ត្រី​ជា​នាយទាហាន យើង​បាន​ជាប់​លំដាប់​លេខ​១០​លើ​ពិភពលោក​ក្នុងចំណោម​​ប្រទេស​បរិច្ចាគ​កងក​ម្លាំ​ង​ជាង​១០០​ប្រទេស​ហ្នឹង ហើយ​បើ​នៅ​តំបន់​អាស៊ី កូរ៉េខាងត្បូង​លេខ​១ កម្ពុជា​បាន​លេខ​២​ស្ទួន​ជាមួយ​​ប្រទេស​ម៉ុង​គូលី នេះ​ជា​លំដាប់​លេខ​រៀង​ដែល​គេ​ឱ្យ​”​។​
​ ​
​លោក​បាន​បន្តទៀតថា “​ដោយឡែក នៅ​ប្រចាំ​តំបន់​អាស៊ាន កម្ពុជា​យើង​បានទទួល​លេខ​១ ផ្នែក​បញ្ជូន​នារី​ជា​នាយទាហាន​”​។​
​ ​


​គួរ​បញ្ជាក់ថា បើតាម​របាយការណ៍ ដែល​ផ្តល់​ដោយ​មន្ត្រី​ជំនាញ​មជ្ឈមណ្ឌល​ជាតិ សម្រាប់​កងកម្លាំង​រក្សា​សន្តិភាព និង​បោសសម្អាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ បានឱ្យដឹងថា នៅ​ឆ្នាំ​២០១៧​នេះ កម្ពុ​ជាមាន​កងកម្លាំង​ទាហាន​មួក​ខៀវ ៨១៦​នាក់ ដែល​កំពុង​បំពេញបេសកកម្ម នៅក្រៅ​ប្រទេស ក្នុងនោះ​មាន​ស្ត្រី​ជា​ទាហាន ចំនួន​៥៦​នាក់​។ ការបំពេញ បេសកកម្ម​របស់​ទាហាន​មួក​ខៀវ​កម្ពុជា​ឆ្នាំនេះ​មាននៅ​ប្រទេស​ស៊ូដង់​ខាងត្បូង​, ស៊ូដង់​, លី​បង់ អាហ្វ្រិក​កណ្តាល និង​ប្រទេស​ម៉ាលី​ជាដើម​៕​ដោយ​៖​វិបុល​

ទីតាំងផ្សាយពាណិជ្ជកម្ម