ពិព័រណ៍​វប្បធម៌​ច្នៃប្រឌិត​ខេត្ត​យូ​ន​ណាន​ឆ្នាំ​២០១៨

950
ចែករម្លែក
  • 5
    Shares

នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ ២០១៨ តាម​ប្រភពព័ត៌មាន​ពី​គណៈកម្មាធិការ រៀបចំ​ពិព័រណ៍​បានឱ្យ ដឹងថា ពិព័រណ៍ វប្បធម៌​ច្នៃប្រឌិត​ខេត្ត​យូ​ន​ណាន​ឆ្នាំ ២០១៨​នឹង​ប្រារឰឡើង​នៅ​មជ្ឈមណ្ឌល សន្និសីទ​និង​ពិព័រណ៍​អន្តរជាតិ​ក្រុង គុន​មីង​ក្នុងអំឡុងពេល​ពីថ្ងៃ​ទី​៩​ដល់ទី ១៣ ខែសីហា ឆ្នាំ ២០១៨ ។​

​គួរ​បញ្ជាក់ថា ក្នុងឱកាស ពិព័រណ៍​វប្បធម៌​នេះ ពន្លា​ពិព័រណ៍​ក្រុង គុន​មីង នឹង​ផ្តោត​សំខាន់​ទៅលើ ប្រធាន បទ “​វប្បធម៌​+​បច្ចេកវិជ្ជា​” ហើយនឹង រៀបចំ​តំបន់​សាកល្បង​សកម្មភាព “​វប្បធម៌​+ បច្ចេកវិជ្ជា​” ដើម្បី​ដាក់តាំង បង្ហាញ​នូវ​ផលិតផល​ច្នៃប្រឌិត​ថ្មី​មួយ ចំនួន​រួមមាន​បច្ចេកទេស VR, AR, MR, Front-projected holographic display និង​បច្ចេកទេស​ថត វីដេអូ​៧២០​ឌឺ​ក្រេ ជាដើម​។ ក្រៅពីនេះ​ត្បូង​ពិសេស​របស់ ខេត្ត​យូ​ន​ណាន​នឹងត្រូវ​ដាក់តាំង ពិព័រណ៍​ក្នុង​ពន្លា ពិព័រណ៍​ត្បូង និង រតនវត្ថុ ហើយនឹង​រៀបចំ​ពិព័រណ៍ ស្នាដៃ​ចម្លាក់​យក់​យូ​ន​ណាន “​ពាន រង្វាន់​ពពក​ចម្រុះ​ពណ៌​ឆ្នាំ​២០១៨”​។ ​ ​ ​

​ក្នុងឱកាស​ពិព័រណ៍​នេះ វេទិកា ជាន់ខ្ពស់​ស្តីពី​ការអភិវឌ្ឍ​ឧស្សាហកម្ម វប្បធម៌​តន្ត្រី​ជនជាតិភាគតិច “​ខ្សែក្រវាត់ មួយ និង​ផ្លូវ​មួយ​” ខេត្ត​យូ​ន​ណាន ប្រទេស​ចិន “​ផ្លូវ​សូត្រ ចង្វាក់ភ្លេង​” លើក​ទី​១ នឹងត្រូវ​រៀបចំឡើង​នៅ​ខេត្ត យូ​ន​ណាន​។ តន្ត្រីករ អ្នក​កំណែទម្រង់ ឧបករណ៍​តន្ត្រី និង​អ្នកសិក្សា ស្រាវជ្រាវ វប្បធម៌​ល្បីឈ្មោះ​របស់​ប្រទេស​ចិន​បាន អញ្ជើញ​ចូលរួម និង​ពិគ្រោះ​ពិភាក្សា អំពី​ការអភិវឌ្ឍ​វប្បធម៌​តន្ត្រី​ខេត្ត យូ​ន​ណាន​ក្នុង​វេទិកា​នេះ​។ ទន្ទឹមនឹងនេះ​កម្មវិធី​បង្ហាញ​ម៉ូត សម្លៀកបំពាក់​ផ្កា ពិភពលោក​ឆ្នាំ​២០១៨​និង​ពន្លា​ពិព័រណ៍ គំនិត​ច្នៃប្រឌិត​របស់​កុមារ​ក៏បាន ត្រូវ​រៀបចំ​និង​បង្ហាញជូន​សាធារណជន ជា​លើកដំបូង​ក្នុង ពិព័រណ៍​វប្បធម៌​នេះ ៕​ ​ដោយ​លី យូ​ឈុន​

​សម្លៀកបំពាក់​ប្រពៃណី​ជនជាតិ​ហួ​យ៉ាវ យី នៅ​ពិព័រណ៍​វប្បធម៌ ច្នៃប្រឌិត​ខេត្ត​យូ​ន​ណាន កាលពី​ឆ្នាំទៅ (​រូបថត​ដោយ Yang Zheng)​

ទីតាំងផ្សាយពាណិជ្ជកម្ម