Views: 170 Post navigation តំណាងចិនសំរាប់កិច្ចការអ៊ុយក្រែន នៅថ្ងៃសុក្រនេះបានអំពាវនាវអោយរដ្ឋាភិបាលនានា«ឈប់បញ្ជូនសព្វាវុធទៅកាន់ សមរភូមិ»និងបើកកិច្ចពិភាក្សារកសន្តិភាព។ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក អ៊ែនថូនី ប្លីងកិន បានបញ្ជាក់កាលពីថ្ងៃសុក្រថា មិនអាចមានការផ្អាកការប្រយុទ្ធគ្នាទេសំរាប់សង្រ្គាមនៅអ៊ុយក្រែន បើសិនជាវាមិនជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពពិតប្រាកដនិងជាប់លាប់មួយ ដែលរួមបញ្ចូលទាំងការដកទាហានរុស្ស៊ីទាំងអស់ចេញពីទឹកដីអ៊ុយក្រែនផង។