​រថយន្ត​ដឹកទំនិញ​ធុន​ធំ​ឈ្មុល​ចូល​ផ្លូវ​តូចៗ​បង្ក​ប៉ះពាល់​សិទ្ធិ​អ្នកជិតខាង​

1539
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ពលរដ្ឋ​ម្ចាស់ផ្ទះ​រស់នៅ​ភូមិ​ឡា​ប៉ា​ខេ​ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែវ​សីមា​ខាងលិច​ផ្សារ​កែវ​សីមា​ប្រមាណ​៥០០​ម៉ែត្រ​។​ពួកគាត់​បាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​រថយន្ត​ដឹកទំនិញ​ធុន​ធំ​ដែល​តែងតែ​បើក​ដឹក​គ្រឿងសំណង់​ចូល​ផ្លូវលំ​តូចៗ​ជាប់​លំនៅស្ថាន​បង្ក​ប៉ះពាល់​សិទ្ធិ​និង​ផលប្រយោជន៍​របស់​ពួកគាត់​។​
​លោក​ចាន់​បុត្រ​និង​ម្ចាស់​ហាង​តា​គ្រួច​ជា​ម្ចាស់​លំនៅស្ថាន​បានលើកឡើង​ពី​ក្តីបារម្ភ​លើ​សុវត្ថិភាព​ផ្ទះសម្បែង​ដែលជា​ប្រចាំថ្ងៃ​តែងតែមាន​រថយន្ត​ធំៗ​ដឹកទំនិញ​ជា​គ្រឿងសំណង់​ចូល​ទីតាំង​ចែកចាយ​គ្រឿងសំណង់​មួយ​នៅក្បែរនោះ​។

​រថយន្ត​ដឹកទំនិញ​ធុន​ធំ​ឈ្មុល​ចូល​ផ្លូវ​តូចៗ​បង្ក​ប៉ះពាល់​សិទ្ធិ​អ្នកជិតខាង​

​គ្រា​ដែល​រថយន្ត​ចូល​ដោយសារតែ​ផ្លូវ​មាន​ទំហំ​តែ​៤​ម៉ែត្រ​តែងតែ​កៀរ​ដំបូល​ឬ​ជញ្ជាំងរ​ម្ជួ​យ​ដល់​ក្នុងផ្ទះ​ចាប់ផ្តើម​ប្រេះ​ជញ្ជាំង​បន្តិច​ម្តងៗ​ពិសេស​រំខាន​ដំណេក​កូនតូចៗ​បណ្តាលឱ្យ​ភ្ញាក់​យំ​ស្រែក​។​

​ម្ចាស់ផ្ទះ​បាន​បន្តថា​កន្លងមក​ក៏​ធ្លាប់មាន​ការចុះ​សម្របសម្រួល​ពី​អាជ្ញាធរ​ឃុំ​ស្រុក​នេះ​ជាមួយ​គ្រួសារ​លោក​និង​ទីតាំង​លក់​គ្រឿងសំណង់​នោះដែរ​។​ទីតាំង​សំណង់​នោះ​ក៏​ធ្លាប់​សន្យា​ផ្ទាល់មាត់​ថា​និង​បញ្ឈប់​កុំឱ្យ​ឡានធំ​ចូល​ដែរ ប៉ុន្តែ​ការសន្យា​បានតែ​សន្យា​តែប៉ុណ្ណោះ​។​

​ម្ចាស់​ហាង​តា​គ្រួច​សាច់​អាំង​បានស្នើរ​សុំឱ្យ​សមត្ថកិច្ច​ឬ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​បា​រ៉ា​ស់​តាម​លក្ខណៈ​ស្របច្បាប់​មួយ​ដើម្បី​ទប់ស្កាត់​ការធ្វើ​ចរាចរណ៍​របស់​រថយន្ត​ធុន​ធំ​ដើម្បី​បញ្ចៀស​ផលប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដ៏​ទៃ​បន្តទៀត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម