​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ការប្រកួត FA Cup វគ្គ​ផ្តាច់ព្រ័ត្រ​រវាង Man U និង Man City នឹង​ធ្វើឡើង​នៅ​ថ្ងៃ​សៅរ៍​នេះ ហើយក៏​ជា​ថ្ងៃ​ដែល​មេឃ​ខៀវ​រំពឹង​លើ​កពាន​ទី​ពីរ​ផង​ដែរ មុន​នឹង​រំពឹង​លើ​កពាន UCL មួយទៀត​នៅ​ថ្ងៃទី​១០​ខែមិថុនា ក្រោយ​ទើប​តែ​គ្រង​ពាន EPL​។ ចំណែក PSG ដែល​ទើប​លើ​កពាន Ligue 1​ក៏​នៅតែ​រំពឹង​ឈ្នះ​ធំ​ផង​ដែរ​នៅ​ថ្ងៃ​បិទ​រដូវ​កាល​ដើម្បី​លាគ្នា​ជាមួយ Messi​។

​ការព្យាករណ៍ ៖

– Manchester City vs Manchester United

* City ឈ្នះ​៣​ក្នុងចំណោម​ការជួបគ្នា​៤​លើកចុងក្រោយ​ជាមួយ Man U​។​
* Man City មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការប្រកួត​ចំនួន ២៥ លើក​រហូត​ដល់​ក្រុម​បម្រុង​ចាញ់ Brentford ក្នុង​ការប្រកួត​ជុំ​ចុងក្រោយ​នៃ Premier League​។​
* ក្រុម​ទាំង​ពីរ​ស៊ុត​ចូលគ្នា​ក្នុង​ការជួបគ្នា​៣​លើកចុងក្រោយ​។​
* City ស៊ុត​បញ្ចូល​ទី​ក្នុង ២៥ ប្រកួត​នៃ ២៦ ប្រកួត​ចុងក្រោយ​របស់​ពួកគេ ហើយ​បាន​របូត ៤ គ្រាប់​ក្នុង ៧ ប្រកួត​ចុងក្រោយ​។​

​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup ធ្វើឡើង​នៅ​ថ្ងៃ​សៅរ៍​នេះ ខណៈ​ក្រុម​ម្ចាស់​ជើងឯក Premier League គឺ Manchester City ត្រូវ​ជួប​ក្រុម​ម្ចាស់​ជើងឯក EFL Cup និង​ជា​គូ​ប្រជែង​របស់​មេឃ​ខៀវ គឺ Manchester United នៅ​កីឡដ្ឋាន Wembley ។​

​ក្រុម​ទាំង​ពីរ​នេះ​កំពុង​ព្យាយាម​លើ​កពាន​ក្នុងស្រុក​ជា​លើក​ទី​ពីរ​ដូចគ្នា ហើយ Man City អាច​ឈ្នះ​ពាន​៣​មិន​គួរឱ្យ​ជឿ​ក្នុង​រដូវ​កាល​នេះ ខណៈ​ពួកគេ​ត្រូវ​ជួប Inter Milan ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Champions League នៅ​ថ្ងៃទី ១០ ខែមិថុនា​។​

​ការពិត​ដែលថា Man City នឹង​ចោល​ភ្នែក​ម្ខាង​សម្លឹង​មើល​ទៅ​ការប្រកួត​នៅ​ទ្វីបអឺរ៉ុប​មិនមែន​ជា​កង្វល់​ធំ​នោះទេ ព្រោះ​គ្រូបង្វឹក Pep Guardiola អាច​ដាក់​ឱ្យ​កីឡាករ​ល្អៗ​សម្រាក​ក្នុង​លី​ក បន្ទាប់​ពី​ឈ្នះ​ពាន​នៅ​ប៉ុន្មាន​ជុំ​មុន​ចប់​រដូវ​កាល ហើយ​គាត់​គួរតែ​អាចដាក់​កីឡាករ​ខ្លាំង​បំផុត​របស់​គាត់​ទៅក្នុង​ជម្រើស​១១​នាក់​នៅ​ថ្ងៃនេះ​។​

United ត្រូវ​ប្រឹងប្រែង​ខ្លាំង​ដើម្បី​បញ្ចប់​ចំណាត់ថ្នាក់​កំពូល​ទាំង​បួន​របស់​ពួកគេ ខណៈ Liverpool បានដាក់​សម្ពាធ​នៅ​ចុង​រដូវ​កាល ប៉ុន្តែ​ពួកគេ​អាច​សម្រាក​កីឡាករ​សំខាន់ៗ​ទល់​នឹង​ក្រុម Fulham ក្នុង​ការប្រកួត​ជុំ​ចុងក្រោយ បន្ទាប់​ពី​ធានាបាន​កៅអី Champions League នៅ​ជុំ​ទី​៣៧​។​

​ក្រុម​នៅ​ទឹកដី Old Trafford នេះ​ជួប​បញ្ហា​របួស​ច្រើន​នៅ​មុន​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ Anthony Martial ត្រូវ​អវត្តមាន​ដោយសារ​បញ្ហា​សរសៃ​ពួរ​។ ចំណែក ខ្សែ​ប្រយុទ្ធ Antony ក៏​ស្ថិត​ក្នុង​មន្ទិល​ដែរ ប៉ុន្តែ​អាច​នឹង​មាន​ឈ្មោះ​ក្នុង​កៅអី​បម្រុង​។​

​កីឡាក Jack Grealish, Kevin De Bruyne, Manuel Akanji និង Ruben Dias របស់ City សុទ្ធ​តែ​ដាក់​ឱ្យ​សម្រាក​យក​កម្លាំង​ទល់នឹង Brentford ប៉ុន្តែ​រំពឹង​ចូល​លេង​វិញ​នៅថ្ងៃនេះ​។​

​ការប្រកួត​វគ្គ​ផ្តាច់​ព្រ័ត FA Cup ជា​ធម្មតា​មិន​សូវ​ជា​ល្អមើល​ប៉ុន្មាន​ទេ ហើយ​ការប្រកួត ៤ លើក​ក្នុងចំណោម ៦ លើក​ចុងក្រោយ​មាន​គ្រាប់​បាល់​តែ ១ គ្រាប់​ប៉ុណ្ណោះ ខណៈ​មួយ​ប្រកួត​បាន​ឈាន​ដល់​ការ​ស៊ុត​ប៉េណាល់​ទី​កាត់សេចក្តី​។ ភាពខុសប្រក្រតី​មួយ​ក្នុងចំណោម​នោះ​គឺ​ការទទួល​ជ័យជម្នះ ៦-០ លើ​ក្រុម Watford សម្រាប់​ក្រុម Manchester City ហើយ​ពួកគេ​អាច​ឈ្នះ​ធំ​បែប​នេះ​ម្តងទៀត​នៅ​ថ្ងៃ​សៅរ៍​នេះ​។​

​លទ្ធផល​ទស្សនទាយ Man City ឈ្នះ ៤-១​។​

– PSG vs Clermont

* PSG ស៊ុត​បញ្ចូល​ទី​បាន ១៥ គ្រាប់ និង​របូត ១ គ្រាប់​ប៉ុណ្ណោះ​ក្នុង​ការជួបគ្នា ៣ លើកចុងក្រោយ​ជាមួយ Clermont​។​
* PSG បាន​យក​ឈ្នះ Ajaccio ៥-០ ក្នុង​ការប្រកួត​ក្នុងផ្ទះ​ចុងក្រោយ​របស់​ពួកគេ​។​
* នេះ​ជា​ការប្រកួត​ចុងក្រោយ​របស់ Lionel Messi សម្រាប់ PSG ។​

​នេះ​មិនមែន​ជា​រដូវ​កាល​ប្លែក​សម្រាប់ PSG ទេ ប៉ុន្តែ​ពួកគេ​នៅតែ​ជា​ម្ចាស់​ជើងឯក Ligue 1 ដដែល ហើយ​ចង់​បញ្ចប់​រដូវ​កាល​ជាមួយ​នឹង​ជ័យជម្នះ​ធំ​លើ Clermont ។​

PSG បាន​យក​ឈ្នះ​លើ​ក្រុម Ajaccio ៥-០ ក្នុង​ការប្រកួត​ក្នុងផ្ទះ​ចុងក្រោយ​របស់​ពួកគេ ហើយ​អាច​ឈ្នះ​ច្រើន​គ្រាប់​លើ Clermont ដែល​លេង​អន់​ខ្លាំង​ក្នុង​ទឹកដី​របស់ PSG នៅ​ប៉ុន្មាន​រដូវ​កាល​ចុងក្រោយ​នេះ​។​

PSG ទំនងជា​នឹង​រុះរើ​ក្រុម​ឡើង​វិញ​នៅ​រដូវក្តៅ ហើយ​គ្រូបង្វឹក​លោក Christophe Galtier បានបញ្ជាក់​រួចហើយ​ថា នេះ​ជា​ការ​បង្ហាញខ្លួន​ចុងក្រោយ​របស់ Lionel Messi សម្រាប់​ក្លិប​យក្ស​បារាំង​នេះ​។​

​លោក Galtier ខ្លួនឯង​ក៏​ត្រូវ​គេ​រំពឹង​យ៉ាង​ទូលំទូលាយ​ដែរ​ថា​នឹង​ត្រូវ​ជំនួស​តំណែង ខណៈ​ដែល PSG បន្ត​ស្វែងរក​ពាន​អឺរ៉ុប ប៉ុន្តែ​គាត់​យ៉ាងហោច​ណាស់​អាច​ស្វែង​ជ័យជម្នះ​ធំ​សម្រាប់​គ្រាប់​ត -២ គ្រាប់​នៅ​ថ្ងៃ​សៅរ៍​នេះ​។​

PSG បានឈ្នះ​ការប្រកួត​ជើង​ទីមួយ ៥-០ ហើយ​នៅក្នុង​ការជួបគ្នា​៣​លើ​ក​របស់​ពួកគេ​នៅក្នុង​លី​ក​ជាមួយ Clermont ក្នុង​ពីរ​រដូវ​កាល​ចុងក្រោយ​នេះ ដោយ​ពួកគេ​បាន​យក​ឈ្នះ Clermont សរុប ១៥-១​។​

Clermont ក៏​បាន​រីករាយ​ជាមួយនឹង​រដូវ​កាល​ដ៏​ល្អ​មួយ​នេះ​ផងដែរ ប៉ុន្តែ​ឥឡូវ​គ្មានអ្វី​ត្រូវ​លេង​ទេ ហើយ​ទំនងជា​មិន​ប្រឹងប្រែង​នៅ​ចុង​សប្តាហ៍​នេះ​នោះ​ឡើយ​។​

​លទ្ធផល​ទស្សនទាយ PSG ឈ្នះ ៥-១៕

Man City រំពឹង​ឈ្នះ​ងាយៗ​លើ Man U ដែលមាន​កីឡាករ​របួស​ច្រើន​នាក់