ថ្ងៃទី​២៤ ខែកក្កដា ២០១៨

1130
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ នៅពេលនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​ហើយ​ឱ្យ​ផ្លែផ្កា​ឆ្លើយតប​មកវិញ​ជាទី​ពេញ ចិត្ត​នោះ​ត្រូវ​ពុះពារ​ផល​លំបាក​ជាមុនសិន​ទើប​រកឃើញ​ជោគជ័យ​នៅពេល​ក្រោយ​វិញ​។ ចំពោះ​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​មាន​ការទិញចូល​លក់​ចេញ​ដាច់​មួយៗ​គ្រាន់​អាច​រក​ផល ចំណូល​ចិញ្ចឹម​គ្រួសារ ប៉ុន្តែ​យ៉ាងណា​មិនអាច​លោភលន់​បានទេ​បើ​ពុំនោះ​នឹង​បាត់បង់​ចំណូល ពុំខាន​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​សាកល្បង​កាមគុណ​ពិសេស​ស្រី្ត​ប្រយ័ត្ន​កើតរឿង​ធំ​ខូច​ទាំង​កិត្តិយស​អស់ទាំង​អនាគត​ភ្លឺស្វាង​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ឃើញថា​ភាព​សៅហ្មង​បាន​កើតឡើង​ចំពោះមុខ​ហើយ​ពិសេស​អ្នកខ្លះ អាច​ត្រូវ​រែកពន់​កិច្ចការ​ស្រាយ​មិន​ចេញ​ទៀតផង​។ ដូច្នេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ប្រុងប្រយ័ត្ន ជាប់​ជានិច្ច​ដើម្បី​ចៀសវាង​ជួប​ព្យុះភ្លៀង​ដែល​សម្រុកចូល​មកហើយ​ទប់ទល់​មិន​ឈ្នះ​។ ចំណែក​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​កម្រៃ​បន្តិច​ហើយ​ទាល់ តែ​ខិតខំ​ខ្លាំង​ទើប​រក​ចំណូល​គ្រប់គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ទៅរួច​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ចាប់កំហុស​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ឡើយ​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ទេ ហេតុនេះ​ធ្វើ​អ្វី​ក៏​តែង​ជួប​នូវ​បញ្ហា​ប្រទាំង ប្រទើស​ច្រើន​ចំពោះមុខ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​មាន​គិ​និ​ត​ផ្តួចផ្តើម​របរ​ថ្មីៗ​បន្ថែមទៀត​ឬ​រកប្រាក់​ចំណូល​បន្ថែម​ទើប​ជាការ​ប្រសើរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មិន​ត្រូវយក​ភាព​ប្រកែប្រកាន់​ដាក់​មុខ​ច្រើន​ឡើយ​បើ​ពុំនោះ​កើតមាន​តែ រឿងរ៉ាវ​មិនចេះចប់​ពុំខាន​៕

​ឆ្នាំថោះ


​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ជោគជតារាសី​របស់លោក​អ្នក​បាន​ឡើង​ខ្ពស់​ប្រសើរ​ឡើងវិញ ដូចនេះ បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​ក្តីសង្ឃឹម​ជានិច្ច​ហើយ​បញ្ហា​ដែលជា​ឧបទ្រពចង្រៃ​យាយី ក៏បាន​ធូរស្រាល​ទៅវិញ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​ទៅមុខ​ជា សន្សឹមៗ​ហើយ​ពិសេស​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​តែង​ហុច​ផល​ល្អ​ច្រើនជាង​អាក្រក់​ផងដែរ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ពេលនេះ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឃើញថា​ការប្រកប​ការងារ​អ្វី​តែង​ជួបប្រទះ​បញ្ហា​រាំងស្ទះ​និង​រឿង​រាវ​អុក ឡុ​ក​យាយី​នាំឱ្យ​មិនសូវ​ស្រួល​ចិត្ត​នោះឡើយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហាលំបាក​ក្នុងការ​ទាក់ទាញ​អតិថិជន​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល ចិញ្ចឹម​គ្រួសារ​គ្រាន់​ធូរ​ទៅរួច​។​

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ការដើរ​ពាសវាល​កាល​នាំ​កើត​រឿងរ៉ាវ​អាក្រក់​ណាមួយ ហើយ​ជួប​ផល​លំបាក​នៅ​គ្រា​ខាងមុខ​មានតែ​ទឹកភ្នែក​ជូត​ក្បាលជង្គង់​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​ហក់លោត​មក​ខ្ពស់​វិញ ម្ល៉ោះហើយ​ទោះ ធ្វើ​អ្វី​ឃើញថា​មានការ​ទទួលជោគជ័យ​និង​មាន​ភាព​សុខដុម​គួរសម​។ ក្រៅពីនេះ​បើ​មាន​កិច្ចការ​អ្វី អាច​សម្រុក​ពេញទី​បាន​ហើយ​ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​កាក់កប​គួរ សម​ហើយ​បើ​មាន​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ស្រួល​ចិត្ត ផងដែរ​។ ទាំង​ស្ត្រី​បុរស​លោកអ្នក​គប្បី​ធ្វើបុណ្យ​ដាក់​ទាន​ខ្លះ​ដើម្បី​សន្សំ​សេចក្តីសុខ​ទៅ​គ្រា​ខាងមុខ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​គួរ​ជាទី​ពេញចិត្ត​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ​ចាស់​ថ្មី​ពីព្រោះថា​ផល ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​មានការ​ជួញ​ទីជិត ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វីមួយ​ក៏ដោយ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច ហើយ​ត្រូវ​ចងចាំ​ថា​ផ្លែផ្កា​ឆ្លើយតប​មកវិញ​មិន​ដូច​ជាទី​គាប់ចិត្ត​នោះឡើយ​។ ក្រៅពីនេះ​ដំណើរ​ចេញ ក្រៅ​ផ្ទះ​លោកអ្នក​ប្រយ័ត្ន​ក្រុមមនុស្ស​ចាក់រុក​ឆ្កឹះ​ឆ្គៀ​លពី​បញ្ហា​អ្វីមួយ​ហើយ​បង្កើត​ជម្លោះ​វិវាទ​ជាមួយ​សត្រូវ​ចាស់​ថ្មី​ហើយ​គេ​បែរជា​លួច​សើចចំអក​ដាក់​មកវិញ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេល ព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​ការរកស៊ី​គាប់ប្រសើរ​ឡើងវិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​ហក់លោត​មក​ខ្ពស់​វិញ ម្ល៉ោះហើយ​ទោះ ធ្វើ​អ្វី​ឃើញថា​មានការ​ទទួលជោគជ័យ​និង​មាន​ភាព​សុខដុម​គួរសម​។ ក្រៅពីនេះ​បើ​មាន​កិច្ចការ​អ្វី អាច​សម្រុក​ពេញទី​បាន​ហើយ​ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​កាក់កប​គួរ សម ហើយ​បើ​មាន​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ យ៉ាង​ស្រួល​ចិត្ត ផងដែរ​។ ទាំង​ស្ត្រី​បុរស​លោកអ្នក​គប្បី​ធ្វើបុណ្យ​ដាក់​ទាន​ខ្លះ​ដើម្បី​សន្សំ​សេចក្តីសុខ​ទៅ​គ្រា​ខាងមុខ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​គួរ​ជាទី​ពេញចិត្ត​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ទេ ហេតុនេះ​ទោះ​ធ្វើ​អ្វីក៏​តែង​ជឿនលឿន​ទៅមុខ​និង​ហុច​ផល​មកវិញ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ផ្តល់ផល​ល្អ​ចំពោះការចរចា​ការបណ្តាក់ទុន​ឬ​ការចង់​បញ្ចេញ​ប្រាក់កាស​ក្នុង​ការធ្វើ​អ្វីមួយ ព្រោះ​មិនត្រឹម​សម​ដូច​ប្រកប​ទេ​តែ​នៅ​ឆាប់​រីកដុះដាល​ឈាន​ទៅមុខ​ទៀតផង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​គួរសម​និង​ពេលនេះ​កំពុងផ្តល់​ផល​ល្អ​បំផុត សម្រាប់​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​៕

ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​មិន​ថា​បញ្ហា​ការងារ​,​បញ្ហា​ប្រាក់កាស​ឬ​បញ្ហា​កិច្ចការ​អ្វីមួយ​តែងមានការ​ចម្រើន​លូតលាស់​និង​ផ្តល់​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​មួយចំនួន​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​បន្តិច ឯ​ផល​កម្រៃ​ក៏​ច្រើន​គ្រាន់​ល្មម​គួរ​ជាទីពេញចិត្ត​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​រៀប​អាពាហ៍ពិពាហ៍​ឬ​ចូល​ស្តីដណ្តឹង​ដល់​ចាស់ទុំ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​ធ្វើ​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ហើយ​បើ​មាន​ណាត់​ជាមួយ នរណា​ក្នុង​រឿង​អ្វីមួយ​សំខាន់​បើ​អាច​ពន្យា​ពេល​បាន​ក៏​ប្រសើរ​ដែរ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏ត្រូវ​អ្នកដទៃ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ទិសឧត្តរ​បន្តិច​ព្រោះ​ងាយ​ជួប​ឧប្បត្តិហេតុ​យាយី​បន្តិច ។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ទាំង​ប្រេះឆា​ហើយក៏​ឆាប់​ត្រូវ​គ្នា​វិញ​ដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម