ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍ថាៈ មានតែគណបក្សប្រជាជនកម្ពុជាមួយទេ ដែលអាចស្វែងរកសន្តិភាព បាន និងអាចការពាសន្តិភាពបាន គណបក្សដទៃ មិនមានសមត្ថភាពធ្វើបាន ដូចគណបក្សប្រជាជនកម្ពុជា នោះឡើយ។

សម្តេចតេជោ បានបន្តថាៈ មានតែរក្សាសន្តិភាព ឲ្យបាន ទើបមានការអភិវឌ្ឍ ហើ យអ្នកដែលអាចការពារសន្តិភាពបាន គឺមានតែអ្នកដែលស្វែងរកសន្តិភាព។ ចំណែក អ្នកដទៃ គឺគេមិនបានគិតដល់បញ្ហានេះទេ ហើយក៏មានតែគណបក្សប្រជាជនទេ ដែលអាចការពារឆ្នាំងបាយ របស់កម្មករបាន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត សរុបជិត ២​ ម៉ឺននាក់ នៅក្នុងសួនឧស្សាហកម្ម ខេមតុន (CAM TON INDUSTRIAL PARK ) ក្នុងស្រុកពញាឮ ខេត្តកណ្តាល ៕/V/R