ដោយៈ តារារិទ្ធ / ភ្នំពេញៈ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ទៅមិត្តភ័ក្ត្របរទេសថា ជំហររបស់រាជរដ្ឋាភិបាល គឺមិនដកថយទេ រឿងរបាយ ការណ៍ហិរញ្ញវត្ថុ របស់អង្គការ និងសមាគមនៅកម្ពុជា ។

សម្តេចតេជោ បានមានប្រសាសន៍ថាៈ “មិត្តភក្តិបរទេស និងអង្គការទាំងឡាយ ជំហររបស់រដ្ឋាភិបាល គឺមិនដកថយទេ លើបញ្ហារបាយការណ៍ហិរញ្ញវត្ថុ របស់អង្គ ការស្ថាប័ន”។

សម្តេចតេជោ បានបន្តថាៈ “បើអ្នកឯងមិនរាយការណ៍ទេ រាជរដ្ឋាភិបាល ថ្ងៃក្រោយៗ រដ្ឋាភិបាល នឹងយកវិធានការរំលាយចោលអង្គការនោះតែម្ដង”។

សម្តេចតេជោ បានបន្តថាៈ យើងនឹងពិនិត្យឡើងវិញទាំងអស់ថា តើអង្គការណា ទទួលលុយពីប្រភពណា បើមិនអញ្ចឹង យើងមិនអាចគ្រប់គ្រងបានទេ ព្រោះពេលខ្លះ អ្នកឯងទទួលលុយមក អ្នកឯងជាបណ្ដាញភេរវកម្ម ក៏អាចបាន ប្រសិនជាយើង មិនមានរបាយការណ៍ច្បាស់លាស់ ព្រោះវាអាចនឹងបំផ្លាញប្រទេសរបស់ខ្ញុំ។ ព្រោះឥឡូវនេះ ស្ថានភាពភូមិសាស្ត្រនយោបាយ វាទាមទារឲ្យយើងកាន់តែប្រយ័ត្ន ៕/V/R