ដោយៈតារារិទ្ធ/ភ្នំពេញៈនាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះសម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជាបានប្រាប់កម្មករ កម្មការិនីជិត ២ម៉ឺននាក់ថាមេបក្សប្រឆាំងតែងតែធ្វើការការញុះញ ង់ពួកបរទេសឲ្យដាក់ទណ្ឌកម្ម ផ្តាច់ជំនួ យ និងបញ្ឈប់ការបញ្ជាទិញពីកម្ពុជា គឺជាការបំបែកឆ្នាំងបាយរបស់កម្មករ កម្មការិនី ។ នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចកសហគ្រាសចំនួន១៩ ស្ថិតក្នុងស្រុកពញ្ញាឮ ខេត្តកណ្ដាល សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាមេបក្សប្រឆាំង តែងតែធ្វើការការញុះញង់ឱ្យបរទេសកុំមកវិនិយោគនៅកម្ពុជានិងកុំទិញទំនិ ញពីកម្ពុជាដែលប្រការនេះគឺជាការបំ ផ្លាញផលប្រយោជន៍កម្មករផ្ទាល់តែម្តង ។ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់ត្រូវចងចាំថាពួកប្រឆាំងជាពិសេសមេបក្សប្រឆាំងតែម្តងតែងតែវាយបំបែកឆ្នាំងបាយរបស់កម្មករតាមរយៈធ្វើការញុះញង់និងអំពាវនាវឲ្យបរទេសមិនទិញផលិតផលខ្មែរនិងមិនឲ្យបរទេសមកធ្វើការវិនិយោគនៅស្រុកខ្មែរ៕srn/r