ស្ត្រី​ម្នាក់​សម្រាលកូន​តែ​ម្នាក់​កណ្តាលវាល​ចែស​

1774
ចែករម្លែក
  • 135
    Shares

​ស្ត្រី​ម្នាក់​បាន​សម្រាលកូន​ទី​៦ របស់​នាង​តែម្នាក់ឯង​នៅ​កណ្តា​លវា​ចែស ហើយ​ថត​បង្ហោះ​តាម អ៊ិន​ធឺ​ណិ​ត ដើម្បីឱ្យ​មនុស្ស​រាប់លាន​នាក់​បាន​មើលឃើញ​ស្តែងៗ​នឹង​ភ្នែក​ថា​ស្ត្រី សម្រាលកូន បែបណា​។

​នាង សា​រ៉ា ស្មី​ត (Sarah Schmid) អាយុ ៣៦ ឆ្នាំ​មកពី​ទីក្រុង​ហា​ឡេ (Halle) ប្រទេស​អាល្លឺម៉ង់ បាន​សម្រាលកូន​ចុងក្រោយ​របស់​នាង​នៅជាប់​ទីធ្លា​ក្មេង​លេង​ក្នុង​សួនច្បារ​ផ្ទះ​របស់​នាង​។

​ជា​លទ្ធផល មាន​មនុស្ស​រហូតដល់​ជាង ១,៤ លាន​នាក់​បាន​មើល​នាង​សម្រាលកូន រួមទាំង​កូនៗ​របស់​នាង​ផង នៅពេល​នាង​បង្ហោះ​វីដេអូ​សម្រាលកូន​នេះ​តាម YouTube ។​

​កាសែត ឌឹ សាន់​( The Sun) បាន​ចុះផ្សាយ​ថា នាង សា​រ៉ា ស្មី​ត មានកូន ៦ នាក់​អាយុ ១១ ឆ្នាំ អាយុ ១០ ឆ្នាំ អាយុ ៨ ឆ្នាំ អាយុ ៦ ឆ្នាំ អាយុ ៣ ឆ្នាំ និង​អាយុ ១ ឆ្នាំ​។​

​នាង សា​រ៉ា ស្មី​ត ដែលមាន​មុខងារ​ជា​វេជ្ជបណ្ឌិត​បាន​ពន្យល់​ពី​មូលហេតុ​ដែល​នាង​សម្រេចចិត្ត ចែករំលែក​បទពិសោធ​របស់​នាង​ថា “​ការ​សម្រាលកូន​ជា​រឿង​ធម្មតា និង​មាន​លក្ខណៈ​ធម្មជាតិ បំផុត​ក្នុង​លោក​។ ខ្ញុំ​គិតថា វា​គ្មានអ្វី​ចម្លែក​ទេ​”៕ ប្រែ​សម្រួល​: ខុម​

 

ទីតាំងផ្សាយពាណិជ្ជកម្ម