ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ទោះបីក្នុងការប្រកួតវិលជុំ ក្រុមបាល់បោះរទេះនារី ៣ទល់៣ ប្រកួតចាញ់ក្រុមថៃ៧ទល់១០ ក៏ពិតមែន តែក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ដែលទើប តែបញ្ចប់ មុននេះបន្តិច ក្រុមកម្ពុជា បានយកឈ្នះក្រុមថៃវិញ។

ទិដ្ឋភាពក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ក្រុមថៃហាក់ដូចជាប្រយ័ត្នពេក គេហាក់ដូចជាខិតខំ ការពារច្រើនជាងឱកាសវាយលុក។ កីឡាការិនីរបស់គេ ហាក់ដូចជាព្យាយាមរារាំង ក្រុមកម្ពុជា មិនឲ្យធ្វើចលនាបាន ដោយស្រួលឡើយ។

ទោះជាយ៉ាងណាក៏ការប្រកួតផ្ដាច់ព្រ័ត្រនេះ ក្រុមកម្ពុជា បានយកឈ្នះថៃ ក្នុងលទ្ធ
ផល ​១១ទល់៩ គឺកម្ពុជារក្សាតំណែងមេដាយមាស បានម្ដងទៀត ក្នុងខណៈដែល ក្រុមថៃ បានមេដាយប្រាក់ ម្ដងទៀត។

កាលពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូណេស៊ី ក្រុមកម្ពុជាឈ្នះក្រុមថៃ ទាំងវគ្គវិលជុំ និងវគ្គផ្ដាច់ព្រ័ត្រ។

ក្រុមបាល់បោះនារីជិះរទេះ ៣នាក់ម្ខាងរបស់កម្ពុជា ប្រជែងបានមេដាយមាស ចំនួន២ លើកជាប់គ្នា ឯថៃ មេដាយប្រាក់២លើកជាប់ៗគ្នាដែរ។ នេះជាមេដាយមាសដំបូង របស់កម្ពុជា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ៕ V / N