ដោយៈតារារិទ្ធ/កំពង់ស្ពឺៈសម្ដេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាកម្ពុជាត្រូវតែពង្រឹងភាពធន់របស់ខ្លួនចាប់ពីពេលឥឡូវនេះទៅ ។ ខណៈឆ្នាំ២០២៧ខាងមុខភាពអនុគ្រោះEBAវានឹងត្រូវបាត់ដោយសារ កម្ពុជាបានចេញផុតប្រទេសដែលមាន ចំណូលមធ្យមកម្រិតទាបទៅជាប្រទេ សដែលមានចំណូលមធ្យមកម្រិតខ្ពស់ ។

សម្តេចតេជោក៏បានរំលឹកទៅអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសថា”អាក្មេង ពាលក្រៅប្រទេសមួយវានិយាយថាលោ កហ៊ុនសែនអត់ហ៊ានដើរទៅជួបកម្មករ ទេព្រោះខ្លាចកម្មករនេះជេរកម្មករទាម ទារអ៊ីប៊ីអេ “។
សម្តេចតេជោបានពន្យល់ថា អ៊ីប៊ីអែ(EBA)នេះវា នឹងបាត់នៅពេលណាមួយដែលប្រទេ សរបស់យើងមានការអភិវឌ្ឍ។ អញ្ចឹងទេបើបាត់ពីរឥឡូវក្នុងចំនួន ២០ភាគរយនេះវាក៏អត់មានបញ្ហាអ្វីដែរ ហើយវាគង់តែបាត់ ១០០ភាគរយនៅពេលខាងមុខទេ។
សម្តេចបានធ្វើការប៉ាន់ប្រមាណថាអាច
ថាឆ្នាំ ២០២៧ វានឹងបាត់ទាំងអស់ ។ ព្រោះថាឆ្នាំ ២០២៧ យើងនឹងចាកចេ ញផុតពីប្រទេសដែលមានចំណូលមធ្យមកកម្រិតទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ដូច្នេះការនាំ ចេញគឺត្រូវតែបង់ពន្ធ ។ អញ្ចឹងទេយើងត្រូវតែពង្រឹងភាពធន់របស់យើងចាប់ពីពេលឥឡូវនេះទៅ ។

សម្តេចតេជោរំលឹកថាសម្តេចបានធ្វើជាសហប្រធានកិច្ចប្រជុំអាស៊ានអឺរ៉ុបពេល នោះសម្តេចបានហាមមន្ត្រីរបស់សម្តេចមិនឲ្យនិយាយអំពីការដកអ៊ីប៊ីអេ២០ភាគរយនេះទេ។
សម្តេចតេជោបន្តថាសម្តេចធ្លាប់បានប្រ កាសតាំងពីពេលមុនថាសម្តេចមិនយកអធិបតេយ្យភាពរបស់កម្ពុជាទៅដោះដូរជាមួយនឹងជំនួយឬការអនុគ្រោះណា មួយឡើយ ។
សម្តេចបានលើកសំណួរទៀតថា “ឥឡូវលើការជាក់ស្ដែងតើកម្ពុជាបានងាប់ ហើ យឬនៅ ? អាក្មេងពាលនៅក្រៅស្រុក។តើកម្ពុជាបានងាប់ហើយឬនៅវាអត់ទាន់ងាប់ទេអាពៅ។បើវាមិនងាប់មានតែពួកឯងហ្នឹងងាប់។ឯងត្រូវយល់ឲ្យច្បាស់ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រ សាសន៍ក្នុងពធីជួបសំណេះសំណាលជាមួយកម្មករនិយោជិតសរុបជាង១.៦ ម៉ឺននាក់មកពីរោងចក្រសហគ្រាសនា នានៅក្នុងស្រុកគងពិសីខេត្តកំពង់ស្ពឺ៕