ដោយៈសុវណ្ណកុម្ភៈ/ភ្នំពេញ៖ បន្ទាប់ពីប្រារព្ធពិធីបើកការប្រកួតជាផ្លូវការក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានិង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នោះថ្ងៃទី ខែមិថុនានេះកីឡា១៤ប្រភេទត្រូវបានដាក់ឱ្យប្រកួត។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺវិញ្ញាសាបាល់បោះជិះរទេះ៥នាក់ម្ខាងវិញ្ញាសានារីក្នុងខណៈដែលកម្ពុជាបានគ្រង មេដាយមាសលើវិញ្ញាសាបាល់រទេះនារី៣នាក់ទល់៣នាក់រួចទៅហើយនោះ។គេកំពុងតែតាមដានមើលតើវិញ្ញាសាបាល់បោះរទេះនារី៥នាក់ម្ខាងកម្ពុជាអាចប្រជែងបានមេដាយលើទឹកដីរបស់ខ្លួនឬទេ?

ប្រភេទកីឡាអត្តពលកម្មដែលប្រកួតថ្ងៃនេះដែរនោះក៏កម្ពុជាត្រូវប្រជែងមេដាយមាសក្នុងឋានៈខ្លួនជាម្ចាស់ផ្ទះផង និង ជាម្ចាស់មេដាយចាស់ផង។សង្ឃឹមថា១៤ប្រភេទកីឡាដែលប្រកួតថ្ងៃនេះកម្ពុជានឹងធ្វើបានល្អជាមិនខាន៕សរន-pc