ដោយៈវ៉ៃកូ/ស្វាយរៀង៖ ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខជាមួយមេគ្រួសារបក្សចំនួន ៥០៤ នាក់ នៅសង្កាត់ ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ ក្នុងនាមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានលើកឡើងថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាសម្រាប់អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣និងអាណត្តិ ក្រោយៗទៀត គឺជាជម្រើសតែមួយគត់សម្រាប់ប្រជាជនកម្ពុជាដើម្បីបន្តរក្សាសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងការអភិវឌ្ឍមូលដ្ឋានក៏ដូចជាការទទួលបាននូវឱកាសការងារយ៉ាងច្រើននិងមានអនាគតយ៉ាងត្រចះត្រចង់ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោក លី ធុជ បានបន្តទៀតថា មានតែសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលបាននាំមកនូវការប្រែប្រួលយ៉ាងខ្លាំងដល់មុខមាត់ប្រទេសកម្ពុជា និងលើកកម្ពស់កិត្យានុភាពជាតិ ស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិជាមួយបណ្តាប្រទេសនានាជុំវិញពិភពលោក និងបានធ្វើឲ្យប្រជាជនកម្ពុជាទទួលបាននូវសុខដុមរមនាគ្រប់ៗគ្នា។

ក្នុងឱកាសនោះ លោក លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជនកម្ពុជា សមាជិក សមាជិកាគណបក្សទាំងអស់ដែលតែងតែផ្តល់ការគាំទ្រ និងមានស្វាមីភក្តិចំពោះការដឹកនាំរបស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានអំពាវនាវឲ្យប្រជាពលរដ្ឋអញ្ជើញបោះឆ្នោតឲ្យបានគ្រប់ៗគ្នានាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ១៨ /PC