ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ពិចារណា​ដាក់សំណើ​ផ្ទេរ ម៉ា​ក្វា​យ​អ័​រ ក្នុងតម្លៃ​៦៥​លាន​ផោន​

758
ចែករម្លែក

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) នៅ​រក្សា​ចំណាប់អារម្មណ៍​លើ​ខ្សែការពារ ហ៊ែ​រី ម៉ា​ក្វា​យ​អ័​រ (Harry Maguire) របស់​ក្លិប លី​សេ​ស្ទ័​រ​(Leicester) ហើយ​អាច​នឹង​ផ្តល់​តម្លៃ ៦៥​លាន សម្រាប់​កីឡាករ​រូបនេះ​។

​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ចង់​បន្ថែម​ខ្សែការពារ​កណ្តាល​ម្នាក់ទៀត​ក្នុង​ក្រុម​ជម្រើស​របស់លោក​នៅ​រដូវ​ក្តៅ​នេះ ប៉ុន្តែ​ត្រូវការ​ជម្រុះ​ខ្សែការពារ​ម្នាក់​ចេញ​សិន​ស្របពេល​កីឡាករ ម៉ា​កូ​ស រ៉ូ​ចូ អេ​រិ​ក បៃ​លី និង គ្រី​ស ស្ម​លិ​ង ជា​គោលដៅ​។

​ក្លឹប Leicester នឹង​បង្កើន​ប្រាក់​ឈ្នួល​របស់ ម៉ា​ក្វា​យ​អ័​រ ដល់​ប្រហែល​៧៥.០០០​ផោន ដើម្បី​ចង ជើង​កីឡាករ​រូបនេះ​បន្ត​មួយ​រដូវ​កាល​ទៀត ប៉ុន្តែ​ក្លិប Leicester ក៏​បារម្ភ​ដែរ​ថា កីឡាករ​រូបនេះ អាច​នឹង​ចាកចេញ​ផងដែរ​។ ម៉ា​ក្វា​យ​អ័​រ បាន​ផ្ទេរ​មកពី​ក្លិប ហាល់ ស៊ី​ធី​(Hull City) ក្នុងតម្លៃ​១៧ លាន​ផោន​កាលពី​ឆ្នាំមុន ប៉ុន្តែ​តម្លៃ​របស់​កីឡាករ​រូបនេះ​កើនឡើង​បន្ទាប់ពី​ធ្វើបាន​ល្អ​នៅ​ព្រឹត្តិការណ៍ វើ​ល​ខាប់​។

​លោក ហ្គា​រ៉េត សាវ​ហ្គេ​ត (Gareth Southgate) គ្រូបង្វឹក​ជម្រើសជាតិ​អង់គ្លេស​បានជ្រើសរើស ម៉ា​ក្វា​យ​អ័​រ ដោយសារតែ​កីឡាករ​រូបនេះ​មាន​ស្មារតី​រឹងមាំ ហើយ​ស័ក្តិសម​នឹង​លេង​ជាមួយ​ក្លឹប យូ​ណាយ​ធី​ត​។

​ម៉ា​ក្វា​យ​អ័​រ អាច​ជំនួស ហ្វីល ចូ​ន ឬ ស្ម​លិ​ង ក្នុង​ក្រុម​ជម្រើស​របស់លោក ម៉ូ​រី​ញ៉ូ ដូចដែល​កីឡាករ រូបនេះ​បានធ្វើ​ជាមួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ខ្សែការពារ ហ៊ែ​រី ម៉ា​ក្វា​យ​អ័​រ (Harry Maguire)

ទីតាំងផ្សាយពាណិជ្ជកម្ម