ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ កីឡាការិនីជឺជីតស៊ូ ខាន់ ជេសា (Khan Jessa) នឹងប្រកួតវគ្គផ្តាច់ព្រ័ត ដណ្តើមមេដាយមាសកម្រិតខ្សែក្រវាត់ខ្មៅ ប៉ះជាមួយកីឡាការិនី Thamires Aquino ក្នុងព្រឹត្តិការណ៍ដែលគេប្រសិទ្ធិនាមថា «IBJJF World Champion 2023» នៅថ្ងៃទី៥ មិថុនា ស្អែកនេះ។
កីឡាការិនីឆ្នើម មានដើមកំណើតខ្មែររូបនេះទើបតែទទួលបានមេដាយមាស ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែលដណ្តើមបានឈ្នះមេដាយមាស និងមេដាយប្រាក់។
ខាន់ជេសា គឺជាកីឡាការិនីជីជីតស៊ូដ៏ខ្លាំងរបស់កម្ពុជា ដែលធ្លាប់ឈ្នះមេដាយមាសទ្វីបអាស៊ីឆ្នាំ២០១៨ និងមេដាយមាសស៊ីហ្គេមលើកទី៣០ នៅហ្វីលីពីន។
នាងជាកូនកាត់ ៣ សាសន៍ តស៊ូដែលមានឪពុក ជាជនជាតិខ្មែរ និងម្ដាយជាជនជាតិម៉ិកស៊ិក កូនកាត់អាមេរិក។ តែបេះដូងនាង ជាខ្មែរនាងនិយាយថាៈ «នៅពេល ដែលនាង ប្រកួត ប្រជាជាតិទាំងមូល នឹងនៅជាមួយនាងជានិច្ច»។
ខាន់ ចេសា កើតនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០០១ នៅរដ្ឋតិចសាស់ នាងបានសិក្សា ផ្នែកកីឡាជាច្រើន ដោយបានហាត់លើប្រភេទកីឡាការ៉ាតេដូ របាំបាឡេ កីឡាបាល់ទាត់ និងបានហាត់រៀនកីឡា ជឺជីតស៊ូ នៅអាយុ ១២ ឆ្នាំ រហូតដល់បច្ចុប្បន្ន៕/V-PC