ជម្លោះ​បែក​ខ្ទិះ​ក្នុង​សភា​ហ្វីលីពីន​រារាំង​សុន្ទរកថា​របស់​ប្រធានាធិបតី ខណៈ​អតីត​ប្រធានាធិបតី​ដណ្តើមបាន​តំណែង​ប្រធានសភា​

1149
ចែករម្លែក

ជម្លោះថ្នាក់ដឹកនាំនៅក្នុងសភាហ្វីលីពីនបានពន្យារការថ្លែងសុន្ទរកថាប្រចាំឆ្នាំរបស់ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌុយទែតេ ទៅកាន់ប្រជាជាតិ និងការអនុម័តច្បាប់ស្វ័យភាពអ៊ីស្លាមដ៏សំខាន់មួយដើម្បីបញ្ចប់ការបះបោររបស់ជនអ៊ីស្លាមដ៏ចំណាស់បំផុតនៅអាស៊ី។

អតីតប្រធានាធិបតី ក្លូរៀ ម៉ាកាប៉ាហ្កាល់ អារ៉ូយ៉ូ កាន់ញញួរវាយក្រោយស្បថចូលកាន់តំណែងប្រធានសភា នៅក្រុងម៉ានីលកាលពីថ្ងៃចន្ទទី២៣កក្កដា

កាលពីថ្ងៃចន្ទទី២៣កក្កដា ខណៈលោកឌុយទែតេបានទៅដល់សភាពេលរសៀល តាមឧទ្ធម្ភាគចក្រនៅក្នុងបរិវេណសភាដែលមានសន្តិសុខយាមកាមតឹងរឹងតំណាងរាស្រ្ត ក្លូរៀ ម៉ាកាប៉ាហ្កាល់ អារ៉ូយ៉ូ ដែលមានការគាំទ្រពីសមាជិកសភាជាសម្ពន្ធមិត្តរាប់សិបនាក់ បានចូលកាន់កាប់សាលប្រជុំធំរបស់សភា ក្នុងសញ្ញាបង្ហាញថាលោក
ស្រីចូលជំនួសតំណែងប្រធានសភាពីលោក ប៉ាន់តាឡេអ៊ុង អាល់វ៉ារ៉េហ្ស៍។

អារ៉ូយ៉ូ អតីតប្រធានាធិបតី បានព្យាយាមនិយាយចេញពីវេទិកាក្នុងអំឡុងពេលប្រឈមមុខដែលត្រូវបានផ្សាយផ្ទាល់តាមទូរទស្សន៍តែម៉ាយក្រូហ្វូនរបស់លោកស្រីត្រូវបិទ។លោកស្រីបានព្យាយាមស្រែក ទំនងជាចង់ពន្យល់អ្វីកំពុងកើតឡើង តែក្រោយមកបានថយចេញពីវេទិកា និងបក់ដៃដាក់ហ្វូងមនុស្ស។

លោកអាល់វ៉ារេហ្ស៍ ជាមួយប្រធានព្រឹទ្ធសភា វ៉ាំងសង់ សុតតូ ទ្រី បាននាំប្រធានាធិបតីឌុយទែតេចូលក្នុងបន្ទប់ខណៈជម្លោះស្តីពីតំណែងប្រធានសភាផ្ទុះឡើងវល់ពេញសាលប្រជុំធំ ដែលពោរពេញដោយអ្នកការទូតបរទេស សមាជិកសភានិងអ្នកមុខអ្នកការដទៃទៀត។អាវ៉ារេហ្ស៍និងអារ៉ូយ៉ូ ជាអ្នកគាំទ្រលោកឌុយទេតេយ៉ាងជិតស្និទ្ធ
នៅក្នុងសភាដែលមានសមាជិក២៩២រូប ហើយដែលពោរពេញដោយអ្នកគាំទ្រលោកប្រធានាធិបតី។

សមាជិកព្រឹទ្ធសភាប្រឆាំងម្នាក់បាននិយាយថា” ពួកគេជ្រើសរើសការមិនគោរពប្រធានាធិតីខ្លួនឯង និងបង្ហាញមហិច្ឆតាផ្ទាល់របស់ខ្លួនពេញប្រទេស។ជិតមួយម៉ោង វាហាក់ដូចជាគ្មាននរណាគ្រប់គ្រង។វាជាប្រជាជាតិមួយពិតប្រាកដ។វាជាការប្រវាយប្រតប់គ្នាផ្ទៃក្នុង ការចាក់ពីក្រោយខ្នងនិងការគំរាមសម្លុតគ្នាដើម្បីប្រយោជន៍នយោ
បាយ ។ទាំងអស់នេះជាការចំណាយរបស់ប្រជាជន”។

អ្នកខ្លះទៀតបានហៅជម្លោះនេះជា”ការសម្តែងសៀក”មួយដែលបង្ហាញពីការប្រេះស្រាំយ៉ាងខ្លាំងនៅក្នុងក្រុមចំរុះរបស់លោកឌុយទែតេ។

គាំទ្រដោយសមាជិកសភាជិត២០០នាក់ លោកស្រីអារ៉ូយ៉ូ កាលពីថ្ងៃចន្ទបានស្បថចូលកាន់តំណែងជាប្រធានសភា នៅក្នុងការវិលមកកាន់តំណែងមេដឹកនាំនយោបាយដ៏ទាក់ទាញ។សាស្រ្តាចារ្យវ័យ៧១ឆ្នាំរូបនេះត្រូវបានចាប់ឃុំខ្លួននៅឆ្នាំ២០១២ អស់ពេលជិត៤ឆ្នាំ ចំពោះការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយទ្រង់ទ្រាយធំមួយ តែ
តុលាការជាន់ខ្ពស់បានច្រានចោលករណីនេះនិងបានបញ្ជាអោយដោះលែងលោកស្រី៕ដោយ៖វាសនា

ឌុយទែតេ អស់សំណើចខណៈសភាឈ្លោះគ្នារឿងគាំទ្រមេម្ខាងៗ

ទីតាំងផ្សាយពាណិជ្ជកម្ម