ដោយៈមុនីរ័ត្ន/ភ្នំពេញៈ លោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានផ្តាំផ្ញើ ៥ចំណុច ទៅកាន់អ្នកចូលរួម ក្នុងពិធីសំណេះសំណាល នៅស្រុកសំពៅលូន។ ការថ្លែងបែបនេះរបស់លោក សុខា ធ្វើឡើងក្នុងឱកាសជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបងនិងវត្តមានដ៏ខ្ពង់ខ្ពស់លោកស្រី ញ៉ែម សាខន ខេង តំណាងក្រុមអ្នកម្តាយមនុស្សធម៌ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលនិងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ខេង និងលោកស្រី ជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាពចំនួន ២០០ គ្រួសារ ក្នុងស្រុកសំពៅលូន នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នេះ។

ថ្លែងក្នុងឱកាសនោះ លោក សុខា ក្នុងនាមសម្តេចក្រឡាហោម ខេង បានផ្តាំផ្ញើ ចំណុច ទៅកាន់អង្គពិធីទាំងមូល ដូចខាងក្រោម

. ដោយសាររដូវនេះ ជារដូវភ្លៀង សូមបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន ឲ្យបានជាប់ជាប្រចាំ រក្សាអនាម័យដោយអនុវត្តតាមទិសស្លោក ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ត្រូវរួមគ្នាការពរជំងឺគ្រុនឈាម តាមរយៈការសម្រាកសម្រាន្ត នៅក្នុងមុង និងកម្ចាត់ឲ្យអស់នូវទីតាំង ដែលជាជម្រកមូសខ្លា។

. សូមបង្កើនការយកចិត្តដាក់ចំពោះគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលអាចមានបង្កប់ នៅតាមតំបន់ខ្សែបន្ទាត់ព្រំដែន ឬតំបន់សរវាង ប្រទេសកម្ពុជា និងថៃ ដែលនៅសេសសល់តាំងពីសម័យសង្គ្រាម ព្រោះស្រុកសំពៅលូននេះមានគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពីសម័យសង្គ្រាម នៅសេសសល់នៅឡើយ។

. សូមឲ្យបាននូវស្មារតីសាមគ្គីភាពនៅក្នុងសហគមន៍ ចៀសវាងឲ្យខាងតែបាននូវការរើសអើងនយោបាយ ការប្រកាន់បក្ខពួកនិយម ដែលនាំឲ្យមានប្រេះឆា កើតមានក្តីក្តាំរហូតដល់មានជម្លោះទាស់ទែង លែងដឹងខុសដឹងត្រូវ។

. សូមអញ្ជើញអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃអាទិត្យ ទី២៣ កក្កដា ខាងមុខនេះ។ សូមចាំថាសន្លឹកឆ្នោត ១សន្លឹក របស់លោកយាយ លោកតា ពុកម៉ែ អ៊ំ ពូមីងមា ពិតជាមានសារៈសំខាន់ណាស់ ក្នុងដំណើរការលើកស្ទួយលទ្ធិប្រជាធិបត្យ ក៏ដូចជាអភិវឌ្ឍប្រទេស។

. ចំពោះអាជ្ញាធរដែនដី ក៏ដូចជាសមត្ថកិច្ច ដែលមានវត្តមាននៅទីនេះ និងនៅតាមអង្គភាពពាក់ព័ន្ធនានា សូមបន្តយកចិត្តទុកដាឆ្លើយតប ឱ្យបានទាន់ពេលវេលា នូវតម្រូវការ ក៏ដូចជាសំណូមពររបស់ពលរដ្ឋ នៅតាមមូលដ្ឋាន និងសូមចៀសឲ្យបាន នូវការរើសអើងនិន្នាការនយោបាយ៕/V-PC