ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ថ្ងៃនេះប្រភេទកីឡាអត្តពលកម្មលើ វិញ្ញាសាលោតចម្ងាយនារីកម្ពុជាដណ្ដើមបានមេដាយប្រាក់មួយគ្រឿងហើយ។
កីឡាការិនI វ៉ិត ចន្ថា ដណ្ដើមបានមេដាយប្រាក់លើវិញ្ញាសាលោត ចម្ងាយដែលនេះជាមេដាយទី២របស់កម្ពុជា។មេដាយទី១ គឺមេដាយមាសដែលដណ្ដើមបានដោយក្រុមកីឡាការិនីបាល់បោះរទេះលើវិញ្ញាសា៣នាក់ទល់៣នាក់ដែលប្រជែងឈ្នះក្រុមថៃកាលពីថ្ងៃទី៣ខែមិថុនា
ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមរយៈពេលមួយសប្ដាហ៍នេះកម្ពុជាបានរំពឹងទុកជាមុនថានឹងប្រជែងបានមេដាយលើសពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១នៅឥណ្ឌូនេស៊ីជាមិនខាន។
សូមបញ្ជាក់ថា អាស៊ានប៉ារ៉ាហ្គេមលើកទី១១កម្ពុជារកបានមេដាយចំនួន២៨ គ្រឿង។ក្នុងនោះមាន មេដាយមាស៧គ្រឿង, ប្រាក់១០គ្រឿងនិងសំរឹទ្ធ១១គ្រឿង៕សរន-pc