ប្រែសម្រួលៈបំណង(VNExpress)៖ រថយន្តកុងតេនឺប្រមាណ៧០០ ភាគច្រើនដឹកផ្លែទុរេន បានជាប់នៅច្រកព្រំដែលនវៀតណាម-ចិនក្នុងខេត្តឡាង សឺន(Lang Son)ភាគខាងជើងកាលពីសប្តាហ៍កន្លងទៅដោយសារតែតំរូវការនិងការផ្គត់ផ្គង់ខ្ពស់ក្នុងអំឡុងរដូវប្រមូលផលនេះ។
ការសំរុកនាំចេញនេះបង្កការកកស្ទះនៅច្រកព្រំដែននេះអស់ពេលជាងមួយសប្តាហ៍មកហើយ ជាពិសេសច្រកហ៊ូ ងី(Huu Nghi)កន្លែងដែលអនុញ្ញាតអោយនាំទុរេនចេញទៅកាន់ចិនជាផ្លូវការ។មន្រ្តីវៀតណាមបានស្នើសុំទៅភាគីចិនធ្វើការបន្ថែមម៉ោងដើម្បីបង្កើនចំនួនរថយន្តដឹកទំនិញចូល។
អាជ្ញាធរបានព្យាយានជូនដំណឹងដល់អ្នកដំណើរថា ច្រកព្រំដែនប្រាំទៀតនៅបើកនិងអនុញ្ញាតអោយឆ្លងកាត់ធម្មតា ហើយច្រកទាំងនេះអនុញ្ញាតអោយរថយន្តឆ្លងមួយថ្ងៃជាង១.០០០គ្រឿង។
កាលពីថ្ងៃពុធ នាយករដ្ឋមន្រ្តីវៀតណាមបានអំពាវនាវអោយអង្គការរដ្ឋាភិបាលធ្វើយ៉ាងណាបង្កើនចំនួននិងពន្លឿនការបញ្ជូនរថយន្តដឹកទំនិញចូលចិន។
រថយន្តកុងតេនឺវៀតណាមកកនៅច្រកព្រំដែនវៀតណាម-ចិននៅក្នុងខេត្តឡាង សឺន កាលពីឆ្នាំ២០២១ ពេលចិនរឹតបន្តឹងការត្រួតពិនិត្យដើម្បីគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩
សូមបញ្ជាក់ថា ការនាំចេញអង្ករ បន្លែនិងផ្លែឈើវៀតណាមកើនឡើង ចំពេលការនាំចេញទំនិញវាយនភណ្ឌ ឈើនិងអាហារសមុទ្ររបស់វៀតណាមធ្លាក់ចុះនៅប្រាំខែដើមឆ្នាំ២០២៣។
ការនាំចេញបន្លែនិងផ្លែឈើបានកើឡើង២៩ភាគរយដល់ចំនួន១,៩ពាន់លានដុល្លារ ភាគច្រើននាំទៅកាន់ចិន នេះបើតាមសមាគមបន្លែផ្លែឈើវៀតណាម។ចិនតែមួយស្រូបយកបន្លែនិងផ្លែឈើវៀតណាម៨០៥លានដុល្លារ។ក្រៅពីចិន អាម៉េរិក ហូឡង់និងម៉ាឡេស៊ីក៏ជាទីផ្សារធំសំរាប់បន្លែផ្លែឈើវៀតណាមផងដែរ។
ការនាំចេញអាហារកែច្នៃ ដូចជាមី គុទាវនិងគ្រឿងទេសវៀតណាមក៏កើន ហើយការនាំចេញទៅកាន់អាម៉េរិក ជប៉ុននិងកូរ៉េខាងត្បូងក៏កើនឡើងខ្លាំងផងដែរ៕
មីវៀតណាមដាក់លក់នៅកូរ៉េខាងត្បូង
ផ្លែឈើវៀតណាមក្នុងពិព័រណ៍មួយ
ចិនជាទីផ្សារធំសំរាប់ទុរេនវៀតណាម