ដោយៈ បាយ័ន / សៀមរាបៈ ដើម្បីសម្រួលដល់ការដើរទស្សនារបស់ភ្ញៀវទេសចរ ឱ្យបានគ្រប់ជ្រុងជ្រោយ និងមានសណ្ដាប់ធ្នាប់ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំវង់ទស្សនា នៅប្រាសាទតាកែវ។
ប្រភពពីអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅរសៀលថ្ងៃទី៤ ខែមិថុនា នេះថាៈ កន្លងមក ប្រាសាទនេះ មិនទាន់មានការរៀបចំវង់ទស្សនាទេ ហើយការរៀបចំ នៅពេលនេះ ដើម្បីត្រៀមដាក់ឆ្លងទៅក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ ដែលគ្រោងចុះពិនិត្យ និងឱ្យយោបល់ នាសប្ដាហ៍ក្រោយ។
ក្រុមការងារចម្រុះ មានក្រុមការងារសណ្ដាប់ធ្នាប់ ភ្នាក់ងារទេសចរណ៍ ក្រុមការងារ TSC បានចុះរៀបចំដាក់ស្លាកសញ្ញាប្រាប់ទិស ចំនួន៥ទីតាំង ដាក់តាមទីតាំង ខាងក្រៅប្រាសាទ ចាប់ពីចំណតទៅបន្ទប់ទឹក សម្រាប់ប្រើប្រាស់សម្រួលដល់ ការទស្សនា របស់ភ្ញៀវទេសចរ ។ល។ ៕ V / N