ដោយៈបាយ័ន / សៀមរាបៈ សមត្ថកិច្ចខេត្តសៀមរាប បានបញ្ជូនខ្លួនជនសង្ស័យ ចំនួន ២នាក់ ទៅសាលាដំបូងខេត្ត នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នេះ ពាក់ព័ន្ធករណីរក្សាទុក សមគំនិតជួញដូរ និងប្រេីប្រាស់ ដោយ ខុសច្បាប់នូវសារធាតុញៀន ព្រមទាំងវត្ថុតាងមួយចំនួនប្រភពព័ត៌មានពីស្នងការនគរបាល ខេត្តសៀមរាប បានឱ្យដឹងថាៈ កាលពីថ្ងៃថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៤ រសៀល កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា បានចុះបង្រ្កាប ករណីរក្សាទុក សមគំនិតជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវ សារធាតុញៀន នៅត្រង់ចំណុចលើដងផ្លូវ ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យ ចំនួន ២ នាក់។

ជនសង្ស័យទាំងពីរនាក់ គឺទី១ ឈ្មោះ ប៊ិន សុទី ភេទប្រុស ឆ្នាំកំណើត ១៩៩៧ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅ ភូមិប្រឡាយ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប (មានសារធាតុញៀននៅក្នុងខ្លួន) និងទី២ ឈ្មោះ គា សុវណ្ណរិទ្ធ ភេទប្រុស ឆ្នាំកំណើត ២០០៥ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅ ភូមិពោធ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប (មានសារធាតុ ញៀននៅក្នុងខ្លួន)។

សមត្ថកិច្ច ស្រាវជ្រាវដកហូតវត្ថុតាង រួមមាន: ម្សៅកេតាមីន ពណ៌សថ្លា ចំនួន ១៨ កញ្ចប់ ស្មើនឹងទម្ងន់ ៩,៥០ ក្រាម (ទម្ងន់សុទ្ធ) , ម្សៅម៉ត់ពណ៌ស្វាយ ប្រភេទកេតាមីន ចំនួន ២កញ្ចាប់ ស្មើនឹងទម្ងន់ ៧,៩៧ ក្រាម (ទម្ងន់សុទ្ធ) , ម្សៅម៉ត់ពណ៌ប្រផេះ ប្រភេទកេតាមីន ប្រភេទចំនួន ១កញ្ចាប់ ស្មើនឹងទម្ងន់ ១១.៧៥ក្រាម(ទម្ងន់សុទ្ធ) , កេតាមីន ប្រភេទគ្រាប់ពណ៌ប៉ៃតង ចំនួន ៦គ្រាប់ ស្មើនឹងទម្ងន់ ២,០០ក្រាម (ទម្ងន់សុទ្ធ) ម្សៅមេតំហ្វេតាមីន ចំនួន ១កញ្ចាប់ ស្មើនឹងទម្ងន់ ២,៤៦ (ទម្ងន់សុទ្ធ) , អុិចស្តាសុ ីប្រភេទម្សៅក្រាម ពណ៌ទឹកក្រូច ចំនួន ១កញ្ចប់ ស្មើនឹងទម្ងន់ ២១,៦៤ ក្រាម (ទម្ងន់សុទ្ធ), សៀវភៅកំណត់ត្រាទិញលក់គ្រឿងញៀន ចំនួន ១ក្បាល, ទូរស័ព្ទដៃចំនួន ៣ គ្រឿង និងជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ១គ្រឿង និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន៕ V / N