ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ កីឡាករ ជៃ វិរៈ ឈ្នះមេដាយសំរិទ្ធ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅប្រភេទកីឡាយូដូជនពិការ ក្នុងទម្ងន់ដក ៦០ គីឡូ ក្រាម នៅអាគារសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។
ប្រភេទកីឡាយូដូជនពិការនេះ មានអត្តពលិកចំនួន៦ ប្រទេស ចូលរួមប្រកួត គឺម្ចាស់ផ្ទះកម្ពុជា, ហ្វីលីពីន, ថៃ, វៀតណាម, ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដោយត្រូវប្រកួត ៣ថ្ងៃ ចាប់ពីថ្ងៃទី ០៤ដល់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ។
សម្រាប់ប្រភេទកីឡាហែលទឹក លើវិញ្ញាសាហែលសេរីបុរស ៤០០ ម៉ែត្រ លើប្រភេទ ពិការផ្សេងៗគ្នា ដែលបានប្រព្រឹត្តទៅ នៅអាងកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិ មរតកតេជោ។
ប្រភេទពិការ S6 មេដាយមាស បានទៅលើកីឡករពិការ ហ្ការី អាដូណាដូ បេជីណូ មកពីហ្វីលីពីន ខណៈមេដាយប្រាក់ បានទៅលើកីឡាករពិការ អ៊ុង មីយីនត៍ មីយ៉ាត មកពីមីយ៉ាន់ម៉ា និងមេដាយសំរិទ្ធិ បានទៅលើកីឡាករពិការ ដូ ថាញ់ហៃ មកពីវៀតណាម។
សម្រាប់វិញ្ញាសាហែលសេរីបុរស ៤០០ ម៉ែត្រ ប្រភេទពិការ S7 មេដាយមាស បាន ទៅលើកីឡាករពិការ អឺនី អាហ្កាត ហ្កាវីលែន មកពីហ្វីលីពីន មេដាយប្រាក់ បានទៅលើកីឡាករ ពិការ វៃ ស៊ូងតូហ៍ មកពីសិង្ហបុរី និងមេដាយសំរិទ្ធិ បានទៅលើ កីឡាករពិការ ហាន គូងថៅ មកពីវៀតណាម។
សម្រាប់វិញ្ញាសាហែលសេរីបុរស ៤០០ ម៉ែត្រ ប្រភេទពិការ S8 មេដាយមាស បានទៅលើកីឡាករពិការ វ៉ូ ហ៊ុយអាញ់ខៅ មកពីវៀតណាម មេដាយប្រាក់ បានទៅលើ កីឡាករពិការ រូសឌៀនតូ រូសម៉ាឌី រូសម៉ាឌី មកពីម៉ាឡេស៊ី និងមេដាយសំរិទ្ធិ បានទៅលើកីឡាករពិការ ដាញ់ វ៉ាន់កុង មកពីវៀតណាម។
វិញ្ញាសាហែលសេរីបុរស ៤០០ ម៉ែត្រ ប្រភេទពិការ S9 មេដាយមាស បាន ទៅលើកីឡាករពិការ ជែនឌី ប៉ាងបៀន មកពីឥណ្ឌូណេស៊ី មេដាយប្រាក់ បានទៅលើកីឡាករពិការ ណាន់តាវ៉ាត់ រ៉ូបកូប មកពីថៃ និងមេដាយសំរិទ្ធិ បានទៅ លើកីឡាករពិការ រ៉ូលែនដ៍ បាចូ សាប៊ីដូ មកពីហ្វីលីពីន។
ចំពោះវិញ្ញាសាហែលសេរីបុរស ៤០០ ម៉ែត្រ ប្រភេទពិការ S10 មេដាយមាស បាន ទៅលើកីឡាករពិការ ហ្រ្វេដឌែន ដាវ៉ាន់ មកពីម៉ាឡេស៊ី ហើយមេដាយប្រាក់ បានទៅលើ កីឡាករពិការ តាំងគីលីសាន ស្តេវេន ស៊ូឡាង មកពីឥណ្ឌូណេស៊ី និងមេដាយសំរិទ្ធិ បានទៅលើកីឡាករពិការ គួច វ៉ាន់វីញ មកពីវៀតណាម៕ V / N