ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ជាដំណឹងរីករាយមួយទៀតហើយ ដែលកីឡាការិនី យូដូកម្ពុជា ដណ្ដើមបានមេដាយប្រាក់ ១គ្រឿង។

កីឡាការិនីកម្ពុជា ស៊ឿង ស្រីពេជ្រ បានឈ្នះមេដាយប្រាក់ នៃព្រឹត្តិការណ៍កីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ លើប្រភេទកីឡាយូដូជនពិការ ក្នុងប្រភេទទម្ងន់ដក ៤៨ គីឡូក្រាម ការប្រកួតធ្វើឡើង នៅអាគារសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។

ប្រភេទកីឡាយូដូជនពិការនេះ មានអត្តពលិកចំនួន៦ ប្រទេសចូលរួមប្រកួត ក្នុងនោះមានម្ចាស់ផ្ទះកម្ពុជា,​ហ្វីលីពីន, ថៃ, វៀតណាម, ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដោយមានពេលវេលាប្រកួត ចាប់ពីថ្ងៃទី ០៤ដល់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ។
នេះជាមេដាយទី២របស់កម្ពុជា ដែលមេដាយដំបូង ជាមេដាយសំរិទ្ធ ប្រជែងបានដោយ កីឡាករ ជៃ វីរៈ ក្នុងប្រភេទកីឡាយូដូ ដូចគ្នា៕ V / N