ដោយៈតារារិទ្ធ/ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ខែមិថុនា ឆ្នាំ២០២៣នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជាអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត៦ ០០០ នាក់។

យោងតាមរបាយការណ៍របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋ មន្ត្រីក្រសួងអប់រំយុវជននិងកីឡាបាន ឱ្យដឹងថានិស្សិតជ័យលាភីដែលនឹងត្រូវទទួលសញ្ញាបត្រ​​នេះមានចំនួនសរុប,៦១០នាក់(នារី .៩៥២នាក់ត្រូវជា ៥២.៦ភាគរយ) ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រ៥,៤២៣នាក់(នារី ,៨៨០ នាក់) និងនិស្សិត​​ថ្នាក់បរិញ្ញាបត្រជាន់ ខ្ពស់ ១៨៧នាក់ (នារី៧២នាក់)

យោងតាមលទ្ធផលស្ទង់មតិរបស់សាក លវិទ្យាល័យបានឱ្យដឹងថាក្នុងចំណោមនិស្សិត​​ជ័យលាភីដែលទទួលសញ្ញាប ត្រនេះមាននិស្សិតប្រមាណ ៩៦.០៦ ភាគរយមានការងារធ្វើ។ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រមាន៩៦ភាគរយនិងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មាន ៩៧.៨៦ភាគរយ។

គិតចាប់ពីឆ្នាំ ១៩៨២ ដល់បច្ចុប្បន្ននេះសិក្ខាកាម និងនិស្សិតដែលបានបញ្ចប់ការសិក្សាជាស្ថាពរសរុប ៦៦,៨០៦ នាក់(នារី២៦,៤៤៩នាក់ត្រូវជា៣៩. ភាគរយ)ក្នុងនោះនិស្សិតបរទេសមានចំនួន២២៦នាក់(នារី៩៦នាក់ត្រូវជា ៤២.៤ភាគរយ )

និស្សិតជ័យលាភីទាំងនោះកំពុងបម្រើ ការងារនៅក្នុងក្រសួងស្ថាប័នរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ និងខ្លះទៀតកំពុងប្រកបអាជីវកម្មផ្ទាល់ខ្លួន ប្រកបដោយសមត្ថភាព សេចក្តីថ្លៃថ្នូរនិងកិត្តិយស។ បច្ចុ ប្បន្ននេះសាកលវិទ្យាល័យមានក្រុមប្រឹ ក្សាភិបាលគណៈគ្រប់គ្រងមន្រ្តីបុគ្គលិក សាស្រ្តាចារ្យ ក្របខណ្ឌ និងជាប់កិច្ចស ន្យាជាតិអន្តរជាតិសរុប ៧៤៦នាក់(នារី ១៧៩នាក់ ត្រូវជា២៤ភាគរយ) និងមាននិស្សិតកំពុងបណ្តុះបណ្តាលសរុប១៨,១១៣នាក់(នារី,៣៩៤ នាក់ត្រូវជា៥១.៨ភាគរយ)ក្នុងនោះមា ននិស្សិតបរទេសចំនួន៥៥នាក់ នារី ៣២នាក់ ដែលរួមមាន៖ ជនជាតិបារាំង ណូវែលសេឡង់ តួគី កូរ៉េ ចិន ហុងកុង វៀតណាម ថៃ និងឡាវ។

ចាប់តាំងពីឆ្នាំ ១៩៩៣ ដល់បច្ចុប្បន្ន សាកលវិទ្យាល័យបានបញ្ជូននិស្សិតទៅសិក្សាបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅបរទេសតាមរយៈអាហារូបករណ៍របស់សាកលវិទ្យាល័យជាដៃគូនានាបានចំនួន ,៧៩៩នាក់។

ក្នុងឆ្នាំសិក្សា២០២២២០២៣នេះសា កលវិទ្យាល័យបានបញ្ជូននិស្សិតចំនួន ៦៤នាក់(នារី៣៩នាក់)ទៅបន្តការសិ ក្សានៅបរទេសក្នុងនោះថ្នាក់បណ្ឌិតចំ នួន១នាក់ ទៅសិក្សាផ្នែកសេដ្ឋកិច្ចនៅប្រទេសបារាំងនិងថ្នាក់បរិញ្ញាបត្រជាន់ ខ្ពស់៣៣នាក់(នារី ២០នាក់)ទៅសិក្សាផ្នែកនីតិសាស្រ្តនិងសេដ្ឋកិច្ចនៅប្រទេ សបារាំង ស៊ុយអែត អូស្រ្តាលី អាឡឺម៉ង់ ជប៉ុន និងកូរ៉េ និងបានបញ្ជូននិស្សិតចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សាចំ នួន៣០នាក់(នារី ១៨នាក់)នៅប្រទេសបារាំង ជប៉ុនចិន និងឥណ្ឌូនេស៊ី។

ក្រៅពីនេះនិស្សិតចំនួន២២រូបបានចូ លរួមការប្រកួតសវនការប្រឌិតអន្តរជា តិដោយផ្ទាល់ចំនួន៦ក្រុមពាក់ព័ន្ធនឹងនីតិអន្តរជាតិដែលរៀបចំឡើងដោយប្រ ទេសអាមេរិក អូទ្រីស ឥណ្ឌា ហុងកុងនិងអាល់បានី នៅពាក់កណ្តាលឆ្នាំ ២០២៣ខាងមុខនេះសាកលវិទ្យាល័យត្រៀមនឹងបញ្ជូននិស្សិតចំនួន ១២ រូប ទៅចូលរួមការប្រកួតសវនការប្រឌិតអន្តរជាតិចំនួន៤ប្រកួតនៅប្រទេសហូឡង់ អាឡឺម៉ង់ និងឥណ្ឌា៕