​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​២៥​ខែកក្កដា​អត់​អ្នកស្លាប់​របួស​៤​នាក់​

1048
ចែករម្លែក

(​ភ្នំពេញ​)៖​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បា​ជាតិ​បានបញ្ជាក់​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០១៧​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​៣​លើក​អត់​មាន​អ្នកស្លាប់​តែ​រងរបួស​របួសធ្ងន់​៣​នាក់​និង​ស្រាល​ម្នាក់​។​

របាយការណ៍​ដដែល​បានបញ្ជាក់​ឲ្យ​ដឹងថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៣​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​៣​ចំនួន​គ្រឿង រថយន្ត​តូច​មួយគ្រឿង អ្នក​ថ្មើរជើង​ម្នាក់​និងរ​យន្ដ​ធុន​ធំ​មួយគ្រឿង​។​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន និង​បត់​គ្រោះថ្នាក់​។​

​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រយៈពេល​២៥​ថ្ងៃ ខែកក្កដា ឆ្នាំ​២០១៧ មាន​ចំនួន​២០៥​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​២០៧​នាក់ របួសធ្ងន់​ចំនួន​២០៤​នាក់ និង​របួសស្រាល​ចំនួន​១០៦​នាក់​៕S/​ដោយ​៖​ហូ​សាន់​

ទីតាំងផ្សាយពាណិជ្ជកម្ម