គ្រូបង្រៀន​ឥណ្ឌា​ជាង​មួយ​ពាន់​នាក់ គំរាម​ធ្វើអត្តឃាត នៅ​ថ្ងៃទី​២៦​ខែកក្កដា​

3349
ចែករម្លែក

ក្រុមគ្រូបង្រៀនដែលកំពុធ្វើការតវ៉ានេះ បានអះអាងថា ក្នុងរយៈពេល១២ឆ្នាំចុងក្រោយនេះប្រព័ន្ធគ្រប់គ្រងថ្មីបច្ចុប្បន្ននៅរដ្ឋ Assam ប្រទេសឥណ្ឌា បានបញ្ឈប់ការបង់ប្រាក់ឱ្យគ្រូបង្រៀនជាង១២.០០០នាក់នៅសាលារៀនរដ្ឋ។ ពួកគេបានអះអាងថា គ្រូបង្រៀនចំនួន៣.០០០នាក់បានចូលនិវត្តន៍ ខណៈពេលដែល គ្រូបង្រៀន៩១នាក់
បានធ្វើអត្តឃាត។

គ្រូបង្រៀនចំនួន១.៥១៤នាក់នៅក្នុងរដ្ឋ Assam បាននិយាយថាពួកគេត្រូវបានដកហូតប្រាក់ខែរបស់ពួកគេ
អស់រយៈពេលជាច្រើនឆ្នាំ ដោយសារកំហុសរដ្ឋបាល។ ពួកគេបានដាក់សំណើជាច្រើនរាប់មិនអស់ទៅរដ្ឋនេះនិងរដ្ឋបាលកណ្តាលប៉ុន្តែបញ្ហារបស់ពួកគេមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ។ គ្រូបង្រៀនទាំងនេះ ដោយរួមជាមួយក្រុមគ្រួសាររបស់ពួកគេ ឥឡូវនេះ បានគំរាមធ្វើអត្ត ឃាតនៅថ្ងៃទី២៦ខែកក្កដា។

លោក Basanta Neog លេខាធិការសមាគមជំនួយការគ្រូបង្រៀននៅរដ្ឋAssam បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃចន្ទថា ក្រុមបង្រៀននៅសាលាបឋមសិក្សា ត្រូវបានផ្តល់លិខិតតែងតាំងដោយរដ្ឋាភិបាលនៃរដ្ឋនេះ ជាមួយនឹងសំណើសុំហិរញ្ញវត្ថុត្រឹមត្រូវ។ ទោះយ៉ាងនេះក្តី នៅឆ្នាំ២០០៦​​ ពួកគេត្រូវបានប្រកាសថាត្រូវបានតែងតាំងដោយខុសច្បាប់។ជាលទ្ធផលគ្រូបង្រៀនប្រហែល១២.០០០នាក់ ដែលបានធ្វើការងារពី២០-២៤ឆ្នាំនោះ ត្រូវបានផ្អាកការងារ នៅឆ្នាំ២០០៦។

លោក Basanta Neog បាននិយាយថាគ្រូបង្រៀនមួយចំនួនត្រូវបានតែងតាំងដោយរដ្ឋាភិបាលនៃរដ្ឋនេះ រវាងឆ្នាំ១៩៩៦ និង ២០០១ ។

លោក Ramen Saikia អ្នកតំណាងម្នាក់ទៀតនៃសមាគមជំនួយការគ្រូបង្រៀននេះ បាននិយាយថា” គ្រូបង្រៀនទាំងនេះ បានទទួលប្រាក់ខែជាទៀងទាត់រហូតដល់ឆ្នាំ១៩៩៦ ។ប្រាក់ខែនេះត្រូវបានបញ្ឈប់ មួយរយៈពេលប៉ុន្តែរដ្ឋាភិបាលនៃរដ្ឋនេះ បានបន្តបើកប្រាក់ខែរបស់យើងឡើងវិញចាប់ពីឆ្នាំ២០០១មក ។ ប៉ុន្តែកាលពីឆ្នាំ
២០០៦ រដ្ឋាភិបាលបានបញ្ឈប់ប្រាក់ខែរបស់យើង បន្ទាប់ពីការប្រកាសថាការតែងតាំងនោះខុសច្បាប់។

ទោះបីជាមានការប្រកាសថាការតែងតាំងរបស់ពួកគេខុសច្បាប់ក៏ដោយ ក៏គ្រូបង្រៀនចំនួន ១២.០០០នាក់ នេះ បាននិងកំពុងបង្រៀនជាទៀងទាត់ជាធម្មតា៕ដោយ:សុខា/sn

ថ្នាក់រៀនមួយនៃសាលារៀនមួយនៅរដ្ឋAssam

ទីតាំងផ្សាយពាណិជ្ជកម្ម