ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាៈ កម្ពុជាសង្ឃឹមថា កម្ពុជានឹងសម្រេចបានតាមគោលដៅ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ ។

សម្តេចតេជោ មានប្រសាសន៍ថាៈ​ យើងកំពុងត្រៀមចាកចេញ ពីប្រទេសដែលក្រីក្រ តិចតួច។ ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៃឆ្នាំ២០២៧ ។

សម្តេចតេជោ បានបន្តថាៈ “ទោះបីវាពាក់ព័ន្ធនឹងបញ្ហាប្រែប្រួលអាកាសធាតុ និងជំងឺ រាតត្បាត ប៉ុន្តែខ្ញុំមានជំនឿជាក់លាក់ថា កម្ពុជា នឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅក្នុងឆ្នាំ ២០២៧ យ៉ាងយូរ ហើយយើងនឹងដើរដល់គោលដៅ នៃការបង្កើនប្រាក់ ចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងឆ្នាំ ២០៣០ ដូចដែលអ្វីដែលយើង បានដាក់ចេញ ជាគោលដៅ នៃការអភិវឌ្ឍប្រកបដោយចីរភាព “។

សម្តេច បានបន្តថាៈ កំណើនសេដ្ឋកិច្ច ដែលយើងមានសព្វថ្ងៃនេះ វានឹងជំរុញឲ្យយើង ដើរដល់គោលដៅនេះ ដែលនេះ វាមិនមែនចំណុះទៅលើការខិតខំម្នាក់ឯង របស់រដ្ឋាភិបាលទេ គឺជាការខិតខំរបស់តួអង្គទាំងអស់។ ក្នុងនោះ ក៏មានចំណែកទាក់ទង ការរក្សាឲ្យបាននូវសន្តិភាព ស្ថេរភាពនយោបាយ បើគ្មានស្ថេរភាពនយោបាយ និងសន្តិភាព គឺកុំនិយាយដល់ការអភិវឌ្ឍ ។

សម្តេចបានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាក លវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សរុបជិត ៦ ពាន់នាក់៕/V