ឆេ​ល​ស៊ី​ត្រៀម​ដាក់សំណើ​៥​លាន​ផោន ដើម្បី​ផ្ទេរ​អ្នកចាំទី ចូ ហាត​

1000
ចែករម្លែក

​ក្លឹប​ឆេ​ល​ស៊ី​ត្រៀម​ដាក់សំណើ​ផ្ទេរ​អ្នកចាំទី ចូ ហាត (Joe Hart) ដែល​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ឈប់ ត្រូវការ​មក​ជំនួស​មក​ជំនួស ធី​បូត ខ​ត​ធឹ​ស (Thibaut Courtois) ប្រសិនបើ​អ្នកចាំទី​សញ្ជាតិ បែលហ្ស៊ិក​រូបនេះ​ពិតជា​ចូលរួម​ជាមួយ​ក្លិប​រៀល​ម៉ា​ឌ្រី​ត​មែន​។

​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) គ្រូបង្វឹក​របស់​ក្លឹប​ស៊ី​ធី​បានបញ្ជាក់​ប្រាប់ ហាត យ៉ាងច្បាស់​ថា មិន​ស្ថិតក្នុង​ផែនការ​របស់លោក​ទៀត​ទេ​។ ហាត បាន​ចំណាយពេល​ខ្ចី​ជើង​ពីរ រដូវ​កាល​ជាមួយ​ក្លិប តូ​រី​ណូ​(Torino) និង​ក្លិប វេស ហេម​(West Ham )​។

​អ្នកចាំទី​អង់គ្លេស​ដែល​មិន​ស្ថិតក្នុង​ក្រុម​ជម្រើស​វើ​ល​ខាប់​របស់លោក ហ្គា​រ៉េត សាវ​ហ្គេ​ត (Gareth Southgate) នៅ​រដូវក្តៅ​នេះ អាច​នឹង​ផ្ទេរ​មក​ពហុ​កីឡដ្ឋាន Stamford Bridge និង​អាច​វិល​ទៅ រក​ទម្រង់​លេង​ដើម​របស់ខ្លួន​វិញ​។

​លទ្ធភាព​ទទួលបាន​និង​តម្លៃ ដែល​តាម​ព័ត៌មាន​ថា ៥​លាន​ផោន​នោះបាន​ធ្វើ​ឲ្យ​កីឡាករ​រូបនេះ​ក្លាយ ជា​ជម្រើស​ដ៏​ស័ក្តិសម​សម្រាប់​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ជា​គ្រូបង្វឹក​ថ្មី​របស់ ឆេ​ល​ស៊ី ប៉ុន្តែ​ក្រុម​អ្នកគាំទ្រ​អាច​នឹង​តវ៉ា​ចំពោះ​ចំណាត់ការ​នេះ​។ ហាដ​ពិបាក​ស្វែងរក​ឱកាស បង្ហាញមុខ​នៅ​ក្លិប West Ham កាលពី​រដូវ​កាល​មុន​ហើយ​ក្តី​រំពឹង​របស់​ឆេ​ល​ស៊ី​លើ​កីឡាករ​រូបនេះ ជា​ជម្រើស​ទី​១​នឹងធ្វើ​ឲ្យ​អ្នកគាំទ្រ​មិនសូវមាន​ទំនុកចិត្ត​។

​ហាត ត្រូវបាន​បញ្ចូល​ក្នុង​ក្រុម​ជម្រើស​របស់​ស៊ី​ធី​ទាំង​ភ្ញាក់ផ្អើល សម្រាប់​ដំណើរ​ប្រកួត​កម្តៅ​សាច់ដុំ នៅ​អាមេរិក ដោយសារតែ​លោក ហ្គា​ឌី​អូ​ឡា អវត្តមាន​កីឡាករ​ជម្រើស​ដំបូង​រហូតដល់​១៥​នាក់ បន្ទាប់ពី​ពួកគេ​បំពេញ​កាតព្វកិច្ច​នៅ​វើ​ល​ខាប់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​អ្នកចាំទី ចូ ហាត (Joe Hart)

ទីតាំងផ្សាយពាណិជ្ជកម្ម