ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាៈ បញ្ហាធំបំផុតរបស់កម្ពុជា មិនមែនរឿងឈ្នះចាញ់នោះទេ គឺរឿងត្រូវ ធ្វើការចាត់តាំងកម្មវិធីប្រកួត ដ៏ធំមួយនេះ ធានាបានដោយសាមគ្គីភាព សម្រាប់ប្រជាជនអាស៊ាន ជាង ៦០០ លាននាក់, ត្រូវថែទាំកីឡាករ កីឡាការិនី នៃបណ្ដាប្រទេសអាស៊ានទាំងអស់ ឲ្យបានល្អ។
សម្តេចបានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រ ជូននិស្សិតសាក លវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សរុបជិត ៦ពាន់នាក់។
សម្តេចតេជោ បានលើកឡើងថាៈ “រឿងធំបំផុត គឺចាត់តាំងកម្មវិធីប្រកួតដ៏ធំមួយ ធានាបានដោយសាមគ្គីភាព សម្រាប់ប្រជាជនអាស៊ាន ៦០០ លាននាក់ យើងត្រូវថែទាំកីឡាករ កីឡាការិនី នៃបណ្ដាប្រទេសអាស៊ានទាំងអស់ ឲ្យបានល្អ ហើយត្រូវតែខិតខំយកចិត្តទុកដាក់បន្ថែមទៀត ដោយសារពួកគេ ជាជនមានពិការភាព ដែលយើងត្រូវថែទាំឲ្យបានម៉ត់ចត់”។
សម្តេចបានបន្តថាៈ កម្ពុជាធ្វើម្ចាស់ផ្ទះ ប្រកបដោយការទទួលខុសត្រូវ ហើយជាផ្នែក មួយរួមចំណែកពង្រឹងវិស័យកីឡា នៅក្នុងអាស៊ាន៕/V