​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ ក្រុម​ប្រទេស​ផលិត​ប្រេង​បាន​យល់ព្រម​បន្ត​ការកាត់បន្ថយ​ការផលិត​ក្នុង​ការប្រឹងប្រែង​ដើម្បី​បង្កើត​តម្លៃ​។​

​អា​រ៉ាប៊ីសាអូឌីតបា​ននិយាយថា ខ្លួន​នឹង​កាត់បន្ថយ​មួយ​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​ចាប់ពី​ខែ​កក្កដា ហើយ​អង្គការ OPec+ បាន​និយាយថា គោលដៅ​កាត់​នេះ​នឹង​ឈានដល់ ១,៤ លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​ចាប់ពី​ឆ្នាំ ២០២៤​។​

OPec+ រ៉ាប់រង​ប្រេង​ឆៅ​របស់​ពិភពលោក​ចំនួន​ប្រហែល ៤០ ភាគរយ ហើយ​ការសម្រេចចិត្ត​របស់​អង្គការ​អាចមាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​តម្លៃ​ប្រេង​។​

​ក្នុង​ការជួញដូរ​ពេលព្រឹក​នៅ​អាស៊ី​នៅ​ថ្ងៃ​ចន្ទ​នេះ អនាគត​ប្រេង​ឆៅ Brent បាន​កើនឡើង​លើស ៧៧ ដុល្លារ​ក្នុង​មួយ​បារ៉ែល​។​

​កិច្ចប្រជុំ​រយៈពេល​ប្រាំពីរ​ម៉ោង​កាលពី​ថ្ងៃអាទិត្យ​នៃ​បណ្តា​ប្រទេស​សម្បូរ​ប្រេង​ដែល​រួមមាន​រុស្ស៊ី​បាន​ធ្វើឡើង​ដោយសារ​តែ​ការធ្លាក់ចុះ​តម្លៃ​ថាមពល​។​

​ការកាត់បន្ថយ​ផលិតកម្ម​ប្រេង​សរុប​ដែល​អង្គការ OPec+ បាន​ធ្វើ​តាំងពី​ខែតុលា ឆ្នាំ ២០២២ បាន​ឈាន​ដល់ ៣,៦៦ លាន​បារ៉ែល​ក្នុង​មួយថ្ងៃ នេះ​បើ​យោងតាម​ឧបនាយក​រដ្ឋមន្ត្រី​រុស្ស៊ី លោក អា​ឡិច​សាន់ឌ័​រ ណូ​វ៉ាក់ (Alexander Novak)​។​

​អង្គការ OPec+ បាន​យល់ព្រម​កាត់បន្ថយ​ផលិតកម្ម​ចំនួន​២​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​រួចទៅហើយ គឺ​ស្មើ​ប្រហែល ២ ភាគរយ​នៃ​តម្រូវការ​ពិភពលោក​។​

​លោកណូ​វ៉ាក់​បាន​និយាយថា “​លទ្ធផល​នៃ​ការពិភាក្សា​គឺ​ការ​បន្ត​កិច្ច​ព្រមព្រៀង​នេះ​រហូត​ដល់​ចុង​ឆ្នាំ ២០២៤”៕

OPec+ រ៉ាប់រង​ប្រេង​ឆៅ​របស់​ពិភពលោក​ចំនួន​ប្រហែល ៤០ ភាគរយ ហើយ​ការសម្រេចចិត្ត​របស់​អង្គការ​អាចមាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​តម្លៃ​ប្រេង