ឆ្នាំជូត

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបនូវលើកំណាត់ផ្លូវរដិបរដុប និងមានបញ្ហាផ្ទាល់ខ្លួនខ្លះៗយាយី។

-កិច្ចការងារ៖ការប្រកបការងារឃើញថាពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរកត់សម្គាល់ទេគឺអ្វីៗដូចសព្វមួយដង ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់ តែបើចង់ធ្វើជំនួញធំៗនោះឃើញថាតែងជួបផលអាក្រក់ច្រើនជាងល្អបន្តិច។

បញ្ហាស្នេហាស្នេហាកំលោះក្រមុំ ឬ ពោះម៉ាយ មេម៉ាយ ក្តីមានការចេះអត់ឱនឱ្យគ្នា និង ប្រាស្រ័យទាក់ទងគ្នាល្អណាស់៕

 

ឆ្នាំឆ្លូវ

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែចេះមើលស្ថានការណ៍ពីព្រោះថាផុយស្រួយកើតជាបាតុភាពមិនល្អជាមួយអ្នកដទៃជាងសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារខ្សត់មនុស្សល្អ តែមកសម្បូរមនុស្សតាមចាស់កំហុស និង បង្កបញ្ហាមកទុកឱ្យច្រើនទៅវិញ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំ និង យកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។

បញ្ហាស្នេហា៖​​​​​​​​​​​​​​សម្ព័ន្ធស្នេហាប្រុសស្រីក្នុងថ្ងៃនេះមានភាពលូតលាស់ទៅមុខ និង កំពុងស្រុះស្រួលគ្នាល្អប្រពៃ៕

 

ឆ្នាំខាល

 

ថ្ងៃនេះរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងអំឡុងពេលនេះឱ្យប្រយ័ត្នប្រយែងទៅលើបញ្ហាការងារ ប្រាក់កាស ដោយសារមានចន្លោះប្រហោងយាយីច្រើន។

-កិច្ចការងារ៖នៅថ្ងៃនេះវិញដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយ ផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារបានហើយ ពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីកក់ក្តៅត្រឡប់មកវិញ ។

-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរមិនថាការជួញទីជិតឆ្ងាយជួបសេចក្តីសុខដុមដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅ។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមិនត្រូវឈ្លក់វង្វេងទៅលើរឿងកាមគុណប្រយ័ត្នជ្រុលខ្លួនដកលែងរួច នាំទុក្ខសោកដល់ថ្ងៃគ្រាខាងមុខ៕

 

ឆ្នាំថោះ

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖លោកអ្នកតោងតែចងចាំថាមានមកហើយ ត្រូវតែមានត្រឡប់ទៅវិញ ហើយក៏មានត្រឡប់មកវិញទៀត។ដូចនេះឃើញថាអ្វីៗមិនទៀតទាត់ ហេតុនេះបើមានបញ្ហាឬ រឿងរាវត្រូវតស៊ូអត់ធ្មត់ទើបជាការល្អបំផុត។

-កិច្ចការងារ៖នៅថ្ងៃនេះការប្រកបការងារចូរប្រយ័ត្នការប៉ះទង្គិចសម្តីណាមួយជាមួយក្រុមមនុស្សនៅក្បែរខ្លួន។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរនេះវិញលោកអ្នកជួបរឿងខ្វាយខ្វល់ច្រើន ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ ច្រើនអង្គុយស្ងាប ឬ ដកដង្ហើមចោលច្រើនជាង។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនផ្អែមល្ហែម ជួនពាក់មុខខ្លាដាក់គ្នា៕

 

ឆ្នាំរោង

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖លោកអ្នកត្រូវសន្សំសេចក្តីសុខ និងចេះសម្របខ្លួនជាមួយមនុស្សជុំវិញខ្លួនឱ្យបានល្អជាងនេះទើបប្រសើរ ។

-កិច្ចការងារ៖ក្រៅពីនេះលោកអ្នកក៏តែងជួបនូវរឿងខ្វាយខ្វល់ច្រើនផងដែរ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះឃើញថាមិនផ្តល់ផលល្អសម្រាប់ការធ្វើជំនួញធំៗប៉ុន្មានទេព្រោះថាផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាឡើយ។

បញ្ហាស្នេហា៖ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងប្រទាំងប្រទើសនិងបង្ករឿងចំពោះគ្នាច្រើនជាងសព្វមួយដង៕

 

ឆ្នាំម្សាញ់

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នក ទំនាក់ទំនងចរចា ឬទាមទារអ្វីមួយ។ក្រៅពីនេះផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារ និងរួមទាំងការគ្រប់គ្រងរឿងប្រាក់កាសផងគឺអាចចាប់ផ្តើមអនុវត្តបានពេញទីហើយ។

-កិច្ចការងារ៖ចំណែកថ្ងៃនេះវិញការបំពេញការងារទោះតិចច្រើនក៏តែងមានភាពរលូនល្អគួរជាទីពេញចិត្ត។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ។

បញ្ហាស្នេហា៖រីឯគូគ្រងប្តីប្រពន្ធនិងគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕

 

ឆ្នាំមមី

 

ដួងរាសីថ្ងៃនេះខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះគឺផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើអ្វីមួយដែលជារឿងសំខាន់ពីព្រោះថាផលដែលឆ្លើយតបគ្រាន់ជាទីគាប់ចិត្ត។

-កិច្ចការងារ៖ការប្រកបការងារវិញ លោកអ្នក តែងមានមនុស្សជួយជ្រោមជ្រែងច្រើន ហើយទោះធ្វើអ្វីតែងអាចទម្លុះទម្លាយដល់ ចប់ ចុង ចប់ ដើមទៀតផង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹក តែងមានភាពសុខដុម និង អាចរកផលកម្រៃគ្រាន់ជាទីកក់ក្តៅ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើមានលក្ខណះទុំជោរ ហើយជាពេលវេលាល្អសម្រាប់រៀបចំចូលដល់ចាស់ទុំផងដែរ ៕

 

ឆ្នាំមមែ

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកគប្បីរក្សាភាពនឹងធឹង ហើយដាច់ខាតមិនត្រូវត្រចៀកស្រាលស្តាប់មនុស្សដោយគ្មានហេតុផលឡើយ ប្រយ័ត្នជួបបញ្ហាពីតូចក្លាយជាធំដោយប្រការណាមួយ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកមិនត្រូវជឿពាក្យអុជអាលអ្នកដទៃឡើយ បើពុំនោះទេរឿងខ្លះតូចតាចសោះអាចរីកក្លាយជាធំជាក់ជាពុំខាន។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ប៉ុន្តែយ៉ាងណាផលកម្រៃក៏មិនសូវឆ្លើយតបដូចសេចក្តីប៉ងប្រាថ្នាទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីកុំយកភាពប្រចែប្រច័ណ្ឌដឹកច្រមុះឱ្យសោះប្រយ័ត្នកើតរឿងរាវឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕

 

ឆ្នាំវក

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកត្រូវមានភាពឧស្សាហ៍ដាក់ខ្លួន ហើយត្រូវចេះយកចិត្តក្រុមមនុស្សបន្តិចទើបទទួលលទ្ធផលអ្វីមួយត្រឡប់មកវិញ។

-កិច្ចការងារ៖ការប្រកបការងារមានទាំងរឿងរាវល្អ និង អាក្រក់នៅលាយឡំគ្នាដែលធ្វើឱ្យលោកអ្នកមានទាំងរឿងរាវសប្បាយចិត្ត និង រឿងរាវទុកក្ខលំបាកតែងកើតឡើងទន្ទឹមគ្នា។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។ការធ្វើដំណើរទីជិតឆ្ងាយមិនសូវមានសុវត្តិភាពប៉ុន្មានទេពិសេសការធ្វើដំណើរផ្លូវឆ្ងាយតែម្តង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទីបីចាក់ដោតនាំកើតជម្លោះវិវាទ៕

 

ឆ្នាំរកា

 

ថ្ងៃនេះរាសីល្អជាមធ្យម។

-ការរស់នៅ៖អំឡុងពេលនេះអំណោយផលល្អទាំងបញ្ហាកិច្ចការងារ និងបញ្ហាប្រាក់កាសគឺមានការចម្រើនលូតលាស់ឈានទៅមុខគ្រាន់កក់ក្តៅវិញ។

-កិច្ចការងារ៖ការប្រកបការងារ របស់លោកអ្នកគាប់ប្រសើរគួរសម ហើយបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរ បើចង់សាកល្បងជួញឆ្ងាយក៏តែងផ្តល់ផលល្អៗមកវិញផងដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខ និង មានភាពស្រស់ស្រាយប្រពៃ៕

 

ឆ្នាំច

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ក្នុងថ្ងៃនេះបើលោកអ្នកមានអ្វីមួយគ្រោងទុក ឬ បម្រុងចរចាទៅកាន់ក្រុមមនុស្សកុំសង្ឃឹមពេក ពីព្រោះថាការខកបំណង និងការមិនចុះសម្រុងគ្នានោះឃើញថាមានខ្ពស់ជាងសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារពុំអាចយកចិត្តឆេវឆាវដាក់មុខបានទេប្រយ័ត្នកើតរឿងរាវធំដោយប្រការណាមួយ។

-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃជួបការលំបាកហើយពិសេសការជួញជិតឱ្យប្រយ័ត្នជម្លោះវិវាទថែមទៀត។

បញ្ហាស្នេហា៖ រីឯបញ្ហាប្រុសស្រីដែលមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្នជួបរឿងកម្មក្រាសនៅពេលក្រោយ៕

 

ឆ្នាំកុរ

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ក្នុងអំឡុងពេលនេះដោយសារផលល្អ និង មិនល្អនៅតែលាយឡំគ្នាន ហើយពិសេសផលមិនល្អហាក់មានច្រើនជាង ធ្វើឱ្យដំណើរជីវិតជួបនូវបញ្ហាប្រទាំងប្រទើស និងមានបញ្ហាឧបសគ្គនៅរារាំងផ្លូវច្រើននៅឡើយគប្បីអត់ធ្មត់បន្តិច។

-កិច្ចការងារ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកទទួលរងសម្ពាធច្រើនបន្តិច ហើយកិច្ចការងារមួយចំនួនស្រាយមិនចេញទៀតផង។លោកអ្នកទាល់តែខិតខំខ្លាំងទើបសម្រចជោគជ័យការងារមួយចំនួនទៅរួច។

-ការធ្វើជំនួញ៖អ្នកអាជីវករថ្ងៃនេះទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើចង់ជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕