ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ខ្សែបាស​

នាមសព្ទ​

(​សំ​. បា​. បាស “​អន្ទាក់​, ខ្សែចំណង​, ខ្សែ​ឆ្វាក់​. . .” ) ឈ្មោះ​ខ្សែ​អំបោះឆៅ សម្រាប់​ទាក់​ចង​រុំ​សាកសព​តាម​កិច្ច តាម​ក្បួន​យោគី ។​

ច្បារ​

​នាមសព្ទ​

​សួន​ដំណាំ​, ទី​ដី​ដែល​ដាំ​បន្លែ ឬ​ដាំ​ដំណាំ​រាយរង​ផ្សេងៗ ដែលមាន​ចំណារ​ដោយឡែក ដោយ​សង្កាត់​
​ច្បារផ្កា​, ច្បារម្ទេស​, ច្បារមន ។​

​ទំនើង​

​នាមសព្ទ​

​សេចក្ដី​ទើង​, ដំណើរ​ដែល​ធ្វើ​ឥត​ទើសទាល់​តាមតែ​អំណាចចិត្ត​, អំពើ​ចិត្ត​, ចំណង់​
​ធ្វើតាម​ទំនើងចិត្ត​, ប្រព្រឹត្ត​តាម​ទំនើង ( ម​. ព​. សេរីភាព ផង ) ។​

សាមសិប​

បកតិសំខ្យា​

(​ស​. អ​. ថ​. សាម​ស៊ិ​ប​) ដប់​បី​ដង ( ៣០ ) ។ ន​. ឈ្មោះ​វល្លិ​មួយ​ប្រភេទ ដើម​តូច​រឹង មាន​បន្លា ស្លឹក​មូល​ល្អិតៗ​ស្រួចៗ​មើម​មូលៗ​តូចៗ​ក្លិន​ក្រពុល​បន្តិចៗ​ដុះ​ជា​ចង្កោម​, បើ​បន្សាប​ឲ្យ​អស់​រសជាតិ​ក្រពុល​ហើយ​ប្រកប​ការធ្វើជា​បង្អែម​បាន រាប់អាន​ទុកជា​ចំណី​មានតម្លៃ​មួយ​យ៉ាង​របស់​ខ្មែរ​
​ដំណាប់​មើម​សាមសិប ។​

​អន្ន​

(​អ័ន​-​ន៉ៈ​)

​នាមសព្ទ​

(​សំ​. បា​. < អទ ឬ អ​ទ៑ “​ស៊ី​” + ត < ន្ន​, លុប ទ ឬ ទ៑ ចោល ) របស់​ដែល​ត្រូវ​ស៊ី ( គ្រឿង​ស៊ី​មាន​បាយ​ជាដើម ) ។ អន្នកាល ពេលបាយ ( វេ​វ​. ភត្តកាល ) ។ អន្នកិច្ច កិច្ច​បរិភោគ​អាហារ ( វេ​វ​. ភត្តកិច្ច ) ។ អន្នទាន ការ​ឲ្យ​បាយ​ចំណី ( ដល់​បដិគ្គាហក​ឬ​បដិគ្គាហិកា ) ។ អន្នបាន គ្រឿង​ស៊ី​និង​គ្រឿង​ផឹក​, បាយទឹក ។ ល ។ ប្រើ​រៀង​ភ្ជាប់​ពី​ខាងចុង​សព្ទ​ដទៃ​ក៏បាន​, ដូចជា បុព្វ​ន្ន ( < បុព្វ “​មុន​” + អន្ន ) របស់​ដែល​ត្រូវ​ស៊ី​មុន ។ អប​រន្ន ( អៈ​ប៉ៈ​— ; < អបរ “​ក្រោយ​, ខាងក្រោយ​” + អន្ន ) របស់​ដែល​ត្រូវ​ស៊ី​ក្រោយ ។ បុព្វ​ន្នា​បរ​ន្ន របស់​ដែល​ត្រូវ​ស៊ី​មុន​និង​របស់​ដែល​ត្រូវ​ស៊ី​ក្រោយ ។​ល​។​