​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ មុន​ពេល​បុរស​ភាគច្រើន​នៅ​ចិន​ចាប់ផ្តើម​ធ្វើ​តារាង​ថ្លៃ​បណ្តា​ការ​របស់​ពួកគេ ជាដំបូង​ពួកគេ​ត្រូវ​គណនា “​ថ្លៃទឹកដោះ​កូនក្រមុំ​”​ជាមុនសិន​សម្រាប់​ផ្តល់​​ជូន​ដល់​ក្រុមគ្រួសារ​កូនក្រមុំ​អនាគត​របស់​ពួកគេ​។​

​ថ្លៃទឹកដោះ​សម្រាប់​បុរស​ម្នាក់​នៅ​ក្រុង​ចឺ​ជាំង (Zhejiang) ភាគ​ខាងកើត​មាន​ចំនួន ៩,៩៨ លាន​យ័ន (១,៤១ លាន​ដុល្លារ​) ជា​សាច់ប្រាក់​សុទ្ធ ព្រមទាំង​ដុំ​មាស​និង​នាឡិកា​ប្រណីត​ដែល​គាត់​បាន​​បញ្ជូន​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​តាម​ឡាន​ពាស​ដែក​ទៅកាន់​ផ្ទះ​កូនក្រមុំ​របស់គាត់​។​

​នៅក្នុង​វីដេអូ​ដែល​ចែកចាយ​តាម​អន​ឡា​ញ គេ​ឃើញ​ថ្លៃ​បណ្ណា​ការផ្ទេរ​ដាក់​ក្នុង​ហិប​សុវត្ថិភាព​ចំនួន​ប្រាំមួយ​ពណ៌​ក្រហម​ភ្លឺ​ចែង​ចាំង​អម​ការពារ​ដោយ​សន្តិសុខ​អាជីព​ចំនួន​បួន​នាក់​ទៅ​កាន់​ទីកន្លែង​​នៃ​ពិធី​ភ្ជាប់ពាក្យ ហើយ​បន្ទាប់​មក​សាច់ប្រាក់​ត្រូវបាន​ផ្ញើ​ទៅ​ធនាគារ​ដើម្បី​ដាក់ចូល​ទៅក្នុង​គណនីរ​បស់​កូនក្រមុំ​។​

​រូបថត​មួយ​សន្លឹក​ទៀត​បាន​បង្ហាញ​ហិប​សុវត្ថិភាព​មួយចំនួនទៀត ដែល​មាន​សាច់​ប្រាក់សុទ្ធ ដុំ​មាស និង​គ្រឿងអលង្ការ​មួយចំនួន ផ្ទេរ​ដាក់​លើ​តុ​។​

​ថ្លៃទឹកដោះ​កូនក្រមុំ​ច្រើន​ហួសហេតុ ឬ​ហៅ​ថា “​កៃ​លី​” (cai li)​បាន​ទាក់ទាញ​ប្រតិកម្ម​ទាំង​ការ​ច្រណែន​និង​ការរិះគន់​តាម​អន​ឡាញ​ទោះបីជា​កូន​កំលោះ​ព្យាយាម​និយាយ​សម្រាល​អំពី​ថ្លៃ​​បណ្តា​ការ​ដ៏​ច្រើន​របស់​គាត់​ក៏ដោយ នេះ​បើ​យោង​តាម​កាសែត Global Times​។​

​បុរស ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ស្គាល់​ត្រឹម​ថា​លោក​យ៉ាន (Yan)​អាយុ ៣០ ឆ្នាំ​បាន​និយាយថា “​នេះ​ជា​ទំនៀមទម្លាប់​ក្នុង​តំបន់ វា​ជា​រឿង​ធម្មតា​នៅ​ទីក្រុង​តៃ​ជូ (Taizhou)” ដោយ​សំដៅទៅ​ទីក្រុង​ចឺ​ជាំង​។​

​គាត់​បាន​បន្ថែមថា ពួកគេ​ទាំង​ពីរ​នឹង​រៀបការ​នៅ​ចុងឆ្នាំ​២០២៣៕

​លោក​យ៉ាន​ដឹក​លុយ​ជាង​១,៤១​លាន​ដុល្លារ​និង​មាស​ដុំ​ទៅផ្ទះ​កូនក្រមុំ​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​នៅ​ក្រុង​ចឺ​ជាំង